សូរ៉ា 2 · ជូស 1

Al-Baqarah · 2:31

وَعَلَّمَ آدَمَ الْأَسْمَاءَ كُلَّهَا ثُمَّ عَرَضَهُمْ عَلَى الْمَلَائِكَةِ فَقَالَ أَنْبِئُونِي بِأَسْمَاءِ هَٰؤُلَاءِ إِنْ كُنْتُمْ صَادِقِينَ

ហើយអល់ឡោះបានបង្រៀនអាដាំនូវឈ្មោះអ្វីៗទាំងអស់។ ក្រោយមកទ្រង់បានបង្ហាញអ្វីៗទាំងនោះទៅម៉ាឡាអ៊ីកាត រួចទ្រង់បានមានបន្ទូលថាៈ ចូរពួកអ្នកប្រាប់យើងនូវឈ្មោះអ្វីៗទាំងអស់នេះ ប្រសិនបើពួកអ្នកជាអ្នកដឹងពិតប្រាកដមែននោះ។

តាហ្វសៀរ

ដើម្បីបញ្ជាក់ពីឋានៈរបស់ព្យាការីអាហ្ទាំ អល់ឡោះជាម្ចាស់ទ្រង់បានបង្រៀនគាត់ពីឈ្មោះអ្វីៗគ្រប់យ៉ាងទាំងអស់ ដូចជាសត្វនិងវត្ថុទាំងឡាយ ទាំងពាក្យ(ឈ្មោះ) និងអត្ថន័យរបស់វា។ ក្រោយមក ទ្រង់បានបង្ហាញអ្វីៗ(សត្វ រុក្ខជាតិ វត្ថុនានា)ដែលគេឲ្យឈ្មោះរួចទាំងនោះទៅកាន់ម៉ាឡាអ៊ីកាត់ រួចទ្រង់បានមានបន្ទូលថាៈ ចូរពួកអ្នកប្រាប់យើងនូវឈ្មោះអ្វីៗទាំងអស់នេះមក ប្រសិនបើពួកអ្នកជាអ្នក(និយាយ)ត្រឹមត្រូវពិតប្រាកដចំពោះអ្វីដែលពួកអ្នកបាននិយាយថា ពួកអ្នកជាអ្នកថ្កុំថ្កើង និងល្អប្រសើរជាងម៉ាខ្លូកដទៃមែននោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់