សូរ៉ា 2 · ជូស 1

Al-Baqarah · 2:30

وَإِذْ قَالَ رَبُّكَ لِلْمَلَائِكَةِ إِنِّي جَاعِلٌ فِي الْأَرْضِ خَلِيفَةً ۖ قَالُوا أَتَجْعَلُ فِيهَا مَنْ يُفْسِدُ فِيهَا وَيَسْفِكُ الدِّمَاءَ وَنَحْنُ نُسَبِّحُ بِحَمْدِكَ وَنُقَدِّسُ لَكَ ۖ قَالَ إِنِّي أَعْلَمُ مَا لَا تَعْلَمُونَ

ហើយ(ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នកបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថាៈពិតប្រាកដណាស់ យើងនឹងបង្កើត អ្នកគ្រប់គ្រង(មនុស្សលោកពីមួយជំនាន់ទៅមួយជំនាន់)នៅលើផែនដីនេះ។ ពួកគេបានតបវិញថាៈ តើទ្រង់នឹងបង្កើតនៅលើផែនដី នេះនូវក្រុមដែលនឹងបង្កវិនាសកម្ម និងបង្ហូរឈាមគ្នានៅលើវាឬ? ចំណែកឯពួកយើងវិញ គឺជាអ្នកលើកតម្កើងដោយការសរសើរ និង បញ្ជាក់ពីភាពបរិសុទ្ធរបស់ទ្រង់។ ទ្រង់បានមានបន្ទូលតបវិញថាៈ ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលពួកអ្នកមិនដឹង។

តាហ្វសៀរ

អល់ឡោះជាម្ចាស់បានប្រាប់ថា ទ្រង់បានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថាៈ ពិតប្រាកដណាស់ ទ្រង់នឹងបង្កើតមនុស្សម្នាក់ដើម្បីគ្រប់គ្រងនៅលើភពផែនដីនេះពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីគ្រប់គ្រងវាឲ្យស្ថិតលើការគោរពប្រតិបត្តិអល់ឡោះ។ ពួកម៉ាឡាអ៊ីកាត់បានសួរទៅកាន់ម្ចាស់របស់ពួកគេ(ជាការសួរក្នុងន័យសុំការចង្អុលបង្ហាញ និងដោយភាពងឿងឆ្ងល់)អំពីបុព្វហេតុដែលទ្រង់បង្កើតកូនចៅអាហ្ទាំ(មនុស្សលោក)ឱ្យធ្វើជាអ្នកគ្រប់គ្រងលើផែនដីនេះថាៈ តើទ្រង់នឹងបង្កើតនៅលើផែនដីនេះនូវក្រុមដែលនឹងបង្កវិនាសកម្ម និងបង្ហូរឈាមគ្នាដោយបំពាននៅលើវា(ផែនដី)ឬ? ចំណែកឯពួកយើងវិញ គឺជាក្រុមដែលគោរពប្រតិបត្តិទ្រង់។ ពួកយើង(សូត្រធម៌)បញ្ជាក់ពីភាពបរិសុទ្ធ និងលើកសរសើរចំពោះទ្រង់ ហើយលើកតម្កើងពីភាពខ្ពង់ខ្ពស់ និងភាពពេញលេញរបស់ទ្រង់។ អល់ឡោះជាម្ចាស់បានឆ្លើយតបនឹងសំណួរបស់ពួកគេវិញថាៈ ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលពួកអ្នកមិនដឹងអំពីបុព្វហេតុដ៏អស្ចារ្យក្នុងការបង្កើតពួកគេ(មនុស្សលោក) និងគោលបំណងដ៏ធំធេងចំពោះការឱ្យពួកគេគ្រប់គ្រង(ផែនដី)។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់