សូរ៉ា 2 · ជូស 1

Al-Baqarah · 2:29

هُوَ الَّذِي خَلَقَ لَكُمْ مَا فِي الْأَرْضِ جَمِيعًا ثُمَّ اسْتَوَىٰ إِلَى السَّمَاءِ فَسَوَّاهُنَّ سَبْعَ سَمَاوَاتٍ ۚ وَهُوَ بِكُلِّ شَيْءٍ عَلِيمٌ

ទ្រង់គឺជាអ្នកដែលបានបង្កើតអ្វីៗទាំងអស់នៅលើផែនដីនេះសម្រាប់ពួកអ្នក។ បន្ទាប់មកទ្រង់ឆ្ពោះទៅបង្កើតមេឃ រួចក៏បានបង្កើតមេឃប្រាំពីរជាន់។ ហើយទ្រង់មហាដឹងនូវអ្វីៗ ទាំងអស់។

តាហ្វសៀរ

អល់ឡោះជាម្ចាស់តែមួយអង្គគត់ជាអ្នកដែលបានបង្កើតអ្វីៗទាំងអស់នៅលើផែនដីនេះសម្រាប់ពួកអ្នក ដូចជាទន្លេ ដើមឈើ និងអ្វីៗជាច្រើនផ្សេងទៀតដែលមិនអាចគណនាចំនួនរបស់វាអស់ឡើយ ហើយពួកអ្នកទទួលអត្ថប្រយោជន៍ពីអ្វីដែលទ្រង់បង្កើតសម្រាប់ពួកអ្នកនេះ។ បន្ទាប់មក ទ្រង់ឆ្ពោះទៅបង្កើតមេឃ រួចទ្រង់បានបង្កើតមេឃប្រាំពីរជាន់នៅបន្តបន្ទាប់ពីលើគ្នា។ ហើយទ្រង់ជាម្ចាស់ដែលចំណេះដឹងរបស់ទ្រង់គ្របដណ្តប់លើអ្វីៗទាំងអស់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់