សូរ៉ា 2 · ជូស 1
Al-Baqarah · 2:28
كَيْفَ تَكْفُرُونَ بِاللَّهِ وَكُنْتُمْ أَمْوَاتًا فَأَحْيَاكُمْ ۖ ثُمَّ يُمِيتُكُمْ ثُمَّ يُحْيِيكُمْ ثُمَّ إِلَيْهِ تُرْجَعُونَ
តើពួកអ្នកប្រឆាំងនឹងអល់ឡោះយ៉ាងដូចមេ្ដច ខណៈដែលពួកអ្នកមិនទាន់មានពីមុនមក(មិនទាន់កើត) ហើយទ្រង់បានបង្កើត ពួកអ្នកឱ្យមានជីវិត ក្រោយមកទ្រង់ឱ្យពួកអ្នកស្លាប់ទៅវិញ បន្ទាប មកទ្រង់ធ្វើឱ្យពួកអ្នករស់ឡើងវិញ(នៅថ្ងៃបរលោក) បន្ទាប់មក ទៀតពួកអ្នកនឹងត្រូវវិលត្រឡប់ទៅចំពោះទ្រង់វិញនោះ?
តាហ្វសៀរ
ជាការពិតណាស់ កិច្ចការរបស់ពួកអ្នក(ឱពួកគ្មានជំនឿ)ពិតជាចម្លែកណាស់! តើពួកអ្នកប្រឆាំងនឹងអល់ឡោះយ៉ាងដូចមេ្ដច ខណៈដែលពួកអ្នកបានឃើញនូវបណ្តាភស្តុតាងជាច្រើនដែលបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់នៅក្នុងខ្លួនរបស់ពួកអ្នកផ្ទាល់។ ពិតណាស់ ពួកអ្នកមិនទាន់មានពីមុនមក(មិនទាន់មានវត្តមានសោះ) ហើយទ្រង់បានបង្កើតពួកអ្នកឱ្យមានជីវិត។ ក្រោយមក ទ្រង់ឱ្យពួកអ្នកស្លាប់ទៅវិញ ដែលជាការស្លាប់ជាលើកទីពីរ(ដោយសារពីមុនមក ពួកអ្នកពុំទាន់មានសោះ)។ បន្ទាប់មក ទ្រង់បានធ្វើឱ្យពួកអ្នករស់ឡើងវិញជាលើកទីពីរ(នៅថ្ងៃបរលោក)។ បន្ទាប់មកទៀត ទ្រង់ត្រឡប់ពួកអ្នកទៅកាន់ទ្រង់វិញ ដើម្បីជំនុំជម្រះចំពោះអ្វីដែលពួកអ្នកបានសាង(នៅក្នុងលោកិយ)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល