សូរ៉ា 2 · ជូស 1
Al-Baqarah · 2:27
الَّذِينَ يَنْقُضُونَ عَهْدَ اللَّهِ مِنْ بَعْدِ مِيثَاقِهِ وَيَقْطَعُونَ مَا أَمَرَ اللَّهُ بِهِ أَنْ يُوصَلَ وَيُفْسِدُونَ فِي الْأَرْضِ ۚ أُولَٰئِكَ هُمُ الْخَاسِرُونَ
ពួកដែលក្បត់នឹងកិច្ចសន្យារបស់អល់ឡោះបន្ទាប់ពីមាន ការព្រមព្រៀងវារួច ហើយពួកគេកាត់ផ្ដាច់នូវអ្វីដែលអល់ឡោះបាន បញ្ជានឹងវាឱ្យផ្សារភ្ជាប់សាច់សាលោហិត ហើយពួកគេបង្កវិនាសកម្ម នៅលើផែនដី។ ពួកទាំងនោះហើយគឺជាពួកដែលខាតបង់។
តាហ្វសៀរ
ពួកដែលក្បត់នឹងកិច្ចសន្យារបស់អល់ឡោះដែលទ្រង់បានដាក់វាទៅលើពួកគេ ដោយឱ្យ(ពួកគេ)គោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងដើរតាមអ្នកនាំសាររបស់ទ្រង់ដែលបណ្តាអ្នកនាំសារជំនាន់មុនគាត់បានប្រាប់(ដល់ពួកគេ) ហើយពួកគេកាត់ផ្ដាច់នូវអ្វីដែលអល់ឡោះបានបញ្ជាពួកគេឱ្យផ្សាភ្ជាប់វា ដូចជាសាច់សាលោហិតជាដើម ហើយពួកគេបានព្យាយាមបង្កវិនាសកម្មនៅលើផែនដីតាមរយៈការប្រព្រឹត្តល្មើសនោះ ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់លាភសំណាងរបស់ពួកគេ ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល