សូរ៉ា 2 · ជូស 1
Al-Baqarah · 2:38
قُلْنَا اهْبِطُوا مِنْهَا جَمِيعًا ۖ فَإِمَّا يَأْتِيَنَّكُمْ مِنِّي هُدًى فَمَنْ تَبِعَ هُدَايَ فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
យើងបានមានបន្ទូលថាៈ ចូរពួកអ្នកទាំងអស់គ្នា(អាដាំ ហាវ៉ា អ៊ីព្លីស)ចុះចេញពីឋានសួគ៌នេះ។ ហើយប្រសិនបើមាន ការណែនាំរបស់យើងមកដល់ពួកអ្នក ហើយអ្នកណាដែលបានដើរតាមការណែនាំរបស់យើងចំពោះពួកគេ គឺពួកគេគ្មានការភ័យខ្លាច និងព្រួយបារម្ភអ្វីឡើយ ។
តាហ្វសៀរ
យើងបានមានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកអ្នកទាំងអស់គ្នាចុះចេញពីឋានសួគ៌នេះទៅកាន់ភពផែនដីចុះ។ ហើយប្រសិនបើមានការណែនាំអំពីបណ្តាអ្នកនាំសាររបស់យើងបានមកដល់ពួកអ្នកនោះ ដូចនេះ ជនណាហើយដែលបានដើរតាមការចង្អុលបង្ហាញ និងបានជឿចំពោះអ្នកនាំសាររបស់យើងនោះ ពួកគេគ្មានការភ័យខ្លាចឡើយនៅថ្ងៃបរលោក ហើយពួកគេក៏មិនព្រួយបារម្ភចំពោះអ្វីដែលពួកគេបានខកខានមិនបានធ្វើនៅលើលោកិយដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល