សូរ៉ា 2 · ជូស 3
Al-Baqarah · 2:280
وَإِنْ كَانَ ذُو عُسْرَةٍ فَنَظِرَةٌ إِلَىٰ مَيْسَرَةٍ ۚ وَأَنْ تَصَدَّقُوا خَيْرٌ لَكُمْ ۖ إِنْ كُنْتُمْ تَعْلَمُونَ
ហើយប្រសិនបើគេគ្មានលទ្ធភាពសង ចូរពួកអ្នកពន្យារ ពេលរហូតគេមានលទ្ធភាព។ ប៉ុន្ដែបើពួកអ្នកបរិច្ចាគវិញនោះ គឺជា ការប្រសើរបំផុតសម្រាប់ពួកអ្នកប្រសិនបើពួកអ្នកដឹង។
តាហ្វសៀរ
ហើយប្រសិនពួកបើអ្នកទារប្រាក់ពីពួកគេ តែពួកគេគ្មានលទ្ធភាពសងទេនោះ ចូរពួកអ្នកពន្យារពេលដល់ពួកគេក្នុងការសងបំណុល រហូតដល់ពួកគេមានលទ្ធភាពក្នុងការសងប្រាក់នោះ។ តែប្រសិនបើពួកអ្នកបរិច្ចាគដល់ពួកគេ ដោយការមិនយកបំណុលរបស់ពួកគេ ឬពួកអ្នកលើកលែងបំណុលខ្លះដល់ពួកគេនោះ វាគឺជាការប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកបានដឹងពីផលបុណ្យនៃការធ្វើដូចនេះចំពោះអល់ឡោះជាម្ចាស់នោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល