សូរ៉ា 2 · ជូស 3
Al-Baqarah · 2:281
وَاتَّقُوا يَوْمًا تُرْجَعُونَ فِيهِ إِلَى اللَّهِ ۖ ثُمَّ تُوَفَّىٰ كُلُّ نَفْسٍ مَا كَسَبَتْ وَهُمْ لَا يُظْلَمُونَ
ហើយចូរពួកអ្នកខ្លាចថ្ងៃមួយ ដែលនៅថ្ងៃនោះ គេនឹង នាំពួកអ្នកវិលត្រឡប់ទៅជួបអល់ឡោះវិញ។ បន្ទាប់មកគេនឹងតប ស្នងដល់បុគ្គលម្នាក់ៗតាមអ្វីដែលគេបានប្រព្រឹត្ដ ហើយពួកគេមិន ត្រូវបានគេបំពានឡើយ។
តាហ្វសៀរ
ហើយចូរពួកអ្នកខ្លាចទណ្ឌកម្មនៅថ្ងៃដែលគេនឹងនាំពួកអ្នកទាំងអស់គ្នាវិលត្រឡប់ទៅជួបអល់ឡោះជាម្ចាស់វិញ ហើយពួកអ្នកឈរនៅចំពោះមុខទ្រង់។ បន្ទាប់មក គេនឹងតបស្នងដល់បុគ្គលម្នាក់ៗតាមអ្វីដែលគេបានប្រព្រឹត្ដអំពីប្រការល្អ ឬអាក្រក់ ហើយគេ(អល់ឡោះ)មិនបំពានលើពួកគេដោយការធ្វើឲ្យបាត់បង់នូវផលបុណ្យរបស់ពួកគេឡើយ ហើយគេក៏មិនបន្ថែមនូវទណ្ឌកម្មលើពួកគេឲ្យលើសទង្វើអាក្រក់ដែលគេបានសាងនោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល