សូរ៉ា 2 · ជូស 3
Al-Baqarah · 2:279
فَإِنْ لَمْ تَفْعَلُوا فَأْذَنُوا بِحَرْبٍ مِنَ اللَّهِ وَرَسُولِهِ ۖ وَإِنْ تُبْتُمْ فَلَكُمْ رُءُوسُ أَمْوَالِكُمْ لَا تَظْلِمُونَ وَلَا تُظْلَمُونَ
ហើយប្រសិនបើពួកអ្នកមិនព្រមបោះបង់ចោល(ការប្រាក់)ទេ ពួកអ្នកត្រូវដឹងថា នឹងមានសង្គ្រាមមកពីអល់ឡោះ និង អ្នកនាំសាររបស់ទ្រង់។ តែប្រសិនបើពួកអ្នកបោះបង់ចោល(ការប្រាក់)សម្រាប់ពួកអ្នកគឺប្រាក់ដើមរបស់ពួកអ្នក។ (ការធ្វើដូចេ្នះ) ពួកអ្នកមិនបំពានលើគេ ហើយគេក៏មិនបំពានលើពួកអ្នកដែរ។
តាហ្វសៀរ
តែប្រសិនបើពួកអ្នកមិនអនុវត្តនូវអ្វីដែលគេដាក់បទបញ្ជាចំពោះពូកអ្នក(ឲ្យបោះបង់)ទេនោះ ពួកអ្នកត្រូវដឹងច្បាស់ចុះថា ពិតជានឹងមានសង្គ្រាមមកពីអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់(មកលើពួកអ្នក)ជាមិនខាន។ តែប្រសិនបើពួកអ្នកសារភាពកំហុសចំពោះអល់ឡោះជាម្ចាស់ ហើយបោះបង់ចោលការប្រាក់នោះ សម្រាប់ពួកអ្នកគឺទទួលបានប្រាក់ដើមរបស់ពួកអ្នកដែលបានឲ្យគេខ្ចីនោះវិញ។ (ការធ្វើដូច្នេះ)ពួកអ្នកមិនបំពានលើគេតាមរយៈការយកលើសពីប្រាក់ដើមរបស់ពួកអ្នកនោះទេ ហើយគេក៏មិនបំពានលើពួកអ្នកដោយការសងវិញមិនគ្រប់នោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល