សូរ៉ា 2 · ជូស 3
Al-Baqarah · 2:278
يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَذَرُوا مَا بَقِيَ مِنَ الرِّبَا إِنْ كُنْتُمْ مُؤْمِنِينَ
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកោតខ្លាច អល់ឡោះ និងបោះបង់ចោលនូវអ្វីដែលនៅសេសសល់ពីការប្រាក់ (ដែលគេជំពាក់) ប្រសិនបើពួកអ្នកជាអ្នកមានជំនឿនោះ។
តាហ្វសៀរ
ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកកោតខ្លាចអល់ឡោះដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ហើយចូរបោះបង់ការទាមទារនូវអ្វីដែលនៅសេសសល់ពីការប្រាក់ដែលមនុស្សនៅជំពាក់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿដ៏ពិតប្រាកដចំពោះអល់ឡោះ និងចំពោះអ្វីដែលទ្រង់បានហាមពួកអ្នកអំពីការប្រាក់មែននោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល