សូរ៉ា 2 · ជូស 3

Al-Baqarah · 2:277

إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَأَقَامُوا الصَّلَاةَ وَآتَوُا الزَّكَاةَ لَهُمْ أَجْرُهُمْ عِنْدَ رَبِّهِمْ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ

ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបាន សាងអំពើល្អ និងបានប្រតិបត្ដិសឡាត ព្រមទាំងបរិច្ចាគហ្សាកាត់ ពួកគេពិតជានឹងទទួលបានផលបុណ្យពីម្ចាស់របស់ពួកគេ ហើយ ពួកគេគ្មានការភ័យខ្លាចនិងព្រួយបារម្ភអ្វីឡើយ។

តាហ្វសៀរ

ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់ ហើយបានសាងអំពើល្អ និងបានប្រតិបត្ដិសឡាត(ថ្វាយបង្គំ)យ៉ាងពេញលេញទៅតាមអ្វីដែលអល់ឡោះបានដាក់បទបញ្ញត្តិ ព្រមទាំងបានបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកគេទៅឲ្យអ្នកដែលមានសិទ្ធិទទួលហ្សកាត់នោះ ពិតប្រាកដណាស់ ពួកគេនឹងទទួលបានផលបុណ្យពីម្ចាស់របស់ពួកគេ ហើយពួកគេគ្មានការភ័យខ្លាចពីអ្វីដែលពួកគេនឹងជួបនៅពេលខាងមុខនោះទេ ហើយពួកគេក៏មិនព្រួយបារម្មណ៍ចំពោះអ្វីដែលពួកគេបានខកខាននៅក្នុងលោកិយ និងឧបការគុណទាំងឡាយដែលមានក្នុងលោកិយ(ដែលពួកគេខកខានមិនទទួលបាន)នោះដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

Al-Baqarah 2:277 · Tlawati