សូរ៉ា 2 · ជូស 3
Al-Baqarah · 2:276
يَمْحَقُ اللَّهُ الرِّبَا وَيُرْبِي الصَّدَقَاتِ ۗ وَاللَّهُ لَا يُحِبُّ كُلَّ كَفَّارٍ أَثِيمٍ
អល់ឡោះបំបាត់ភាពរីកចំរើនចំពោះការប្រាក់។ ប៉ុន្ដែ ទ្រង់បង្កើនផលចំពោះទ្រព្យបរិច្ចាគនានា។ ហើយអល់ឡោះមិន ស្រឡាញ់រាល់អ្នកដែលប្រឆាំង និងអ្នកដែលសាងបាបកម្មនោះ ឡើយ។
តាហ្វសៀរ
អល់ឡោះបំបាត់ភាពរីកចម្រើនចំពោះការប្រាក់ តាមរយៈការបំផ្លាញវា ឬដកយកនូវពរជ័យចេញពីប្រាក់ការនោះ ប៉ុន្ដែទ្រង់បង្កើនផលបុណ្យទ្វេដងចំពោះទ្រព្យបរិច្ចាគនានា ដោយប្រការល្អមួយកើនទ្វេទៅជាដប់ ឬទៅជាប្រាំពីររយ ឬកើនលើសពីនេះទ្វេដងទៀត ហើយទ្រង់ផ្ដល់នូវពរជ័យ និងភាពរីកចម្រើនចំពោះទ្រព្យសម្បត្តិរបស់អ្នកដែលបរិច្ចាគទានទាំងឡាយ។ ហើយអល់ឡោះមិនស្រឡាញ់រាល់អ្នកដែលប្រឆាំង ដែលអនុញ្ញាតនូវប្រការដែលគេ(អល់ឡោះ)ហាមឃាត់នោះឡើយ ហើយទ្រង់ក៏មិនស្រលាញ់អ្នកដែលបន្តប្រព្រឹត្តបទល្មើស និងអំពើបាបនោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល