សូរ៉ា 2 · ជូស 3

Al-Baqarah · 2:271

إِنْ تُبْدُوا الصَّدَقَاتِ فَنِعِمَّا هِيَ ۖ وَإِنْ تُخْفُوهَا وَتُؤْتُوهَا الْفُقَرَاءَ فَهُوَ خَيْرٌ لَكُمْ ۚ وَيُكَفِّرُ عَنْكُمْ مِنْ سَيِّئَاتِكُمْ ۗ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ

ប្រសិនបើពួកអ្នកលាតត្រដាងនូវការបរិច្ចាគទានទាំង ឡាយគឺជាការល្អ។ តែប្រសិនបើពួកអ្នកលាក់កំបាំងការបរិច្ចាគ និង ផ្ដល់វាដល់អ្នកក្រីក្រនោះ វាគឺជាការប្រសើរបំផុតសម្រាប់ពួកអ្នក។ ហើយអល់ឡោះនឹងលុបលាងបាបកម្មនានារបស់ពួកអ្នក។ ហើយ អល់ឡោះមហាដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

តាហ្វសៀរ

ប្រសិនបើពួកអ្នកលាតត្រដាងការបរិច្ចាគទ្រព្យសម្បត្តិ(របស់ពួកអ្នក)នោះ កាបរិច្ចាគរបស់ពួកអ្នក គឺជាការបរិច្ចាគទានមួយដ៏ល្អ។ តែប្រសិនបើពួកអ្នកលាក់បាំងការបរិច្ចាគ និងផ្ដល់វាដល់អ្នកក្រីក្រនោះ វាគឺជាការប្រសើរបំផុតសម្រាប់ពួកអ្នកជាងការដែលពួកអ្នកលាតត្រដាងវា(ឲ្យគេបានឃើញ) ពីព្រោះ វាជិតបំផុតទៅនឹងភាពស្មោះស។ ហើយចំពោះការបរិច្ចាគដ៏ស្មោះសនោះ គឺបិតបាំងនូវបាបកម្មរបស់ពួកគេ ព្រមទាំងទទួលបានការអភ័យទោសចំពោះបាបកម្មនោះ។ ហើយអល់ឡោះមហាដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ ដូច្នេះ គ្មានអ្វីមួយអំពីស្ថានភាពរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់