សូរ៉ា 2 · ជូស 3

Al-Baqarah · 2:272

۞ لَيْسَ عَلَيْكَ هُدَاهُمْ وَلَٰكِنَّ اللَّهَ يَهْدِي مَنْ يَشَاءُ ۗ وَمَا تُنْفِقُوا مِنْ خَيْرٍ فَلِأَنْفُسِكُمْ ۚ وَمَا تُنْفِقُونَ إِلَّا ابْتِغَاءَ وَجْهِ اللَّهِ ۚ وَمَا تُنْفِقُوا مِنْ خَيْرٍ يُوَفَّ إِلَيْكُمْ وَأَنْتُمْ لَا تُظْلَمُونَ

ពុំមែនជាកាតព្វកិច្ចរបស់អ្នក(មូហាំម៉ាត់)ក្នុងការ ចង្អុលបង្ហាញដល់ពួកគេ(ពួកគ្មានជំនឿ)នោះទេ។ ក៏ប៉ុន្ដែអល់ឡោះ ចង្អុលបង្ហាញចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយអ្វីដែល ពួកអ្នកបរិច្ចាគអំពីទ្រព្យសម្បត្ដិដែលល្អគឺសម្រាប់ពួកអ្នកផ្ទាល់។ ហើយពួកអ្នកមិនបរិច្ចាគឡើយ លើកលែងតែដើម្បីស្វែងរកការ យល់ព្រមពីអល់ឡោះប៉ុណ្ណោះ។ ហើយអ្វីដែលពួកអ្នកបរិច្ចាគអំពី ទ្រព្យសម្បត្ដិដែលល្អ អល់ឡោះប្រាកដជាបំពេញផលបុណ្យចំពោះ ពួកអ្នកវិញ ដោយពួកអ្នកនឹងមិនត្រូវគេបំពានឡើយ។

តាហ្វសៀរ

ពុំមែនជាកាតព្វកិច្ចរបស់អ្នកនោះទេ(ឱព្យាការីមូហាំម៉ាត់)ក្នុងការផ្តល់ការចង្អុលបង្ហាញពួកគេឲ្យទទួលយកនូវសេចក្តីពិត និងដើរតាមវានោះ។ តាមពិត អ្វីដែលចាំបាច់ទៅលើអ្នកនោះ គឺត្រូវចង្អុលបង្ហាញពួកគេ និងណែនាំពួកគេឲ្យស្គាល់នូវសេចក្តីពិតប៉ុណ្ណោះ។ ជាការពិតណាស់ ការចង្អុលបង្ហាញឲ្យទទូលយកសេចក្តីពិតនោះ គឺស្ថិតក្នុងកណ្ដាប់ដៃរបស់អល់ឡោះ ដោយទ្រង់ចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអ្វីដែលពួកអ្នកបានបរិច្ចាគអំពីប្រការដែលល្អនោះ ផលប្រយោជន៍របស់វានឹងត្រឡប់ទៅរកពួកអ្នកវិញ ពីព្រោះអល់ឡោះជាម្ចាស់មហាមានលើសលប់មិនត្រូវការការបរិច្ចាគទាំងនោះឡើយ។ ហើយចូរឲ្យការបរិច្ចាគរបស់ពួកអ្នក គឺជាការបរិច្ចាគដោយស្មោះសចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ ជាការពិតណាស់ បណ្តាអ្នកដែលមានជំនឿពិតប្រាកដនោះ ពួកគេមិនបរិច្ចាគឡើយ លើកលែងតែដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះប៉ុណ្ណោះ។ ហើយអ្វីដែលពួកអ្នកបរិច្ចាគអំពីប្រការល្អ ទោះបីតិចក្តី ច្រើនក្តី ពួកអ្នកនឹងត្រូវបានគេប្រទាននូវផលបុណ្យយ៉ាងពេញលេញដោយគ្មានបាត់បង់បន្តិចណាឡើយ ពីព្រោះអល់ឡោះជាម្ចាស់ ទ្រង់មិនបំពានចំពោះនរណាម្នាក់ឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

Al-Baqarah 2:272 · Tlawati