សូរ៉ា 2 · ជូស 3
Al-Baqarah · 2:270
وَمَا أَنْفَقْتُمْ مِنْ نَفَقَةٍ أَوْ نَذَرْتُمْ مِنْ نَذْرٍ فَإِنَّ اللَّهَ يَعْلَمُهُ ۗ وَمَا لِلظَّالِمِينَ مِنْ أَنْصَارٍ
ហើយអី្វក៏ដោយដែលពួកអ្នកបានបរិច្ចាគ ឬអ្វីដែល ពួកអ្នកបានសច្ចានោះ គឺអល់ឡោះពិតជាដឹងអំពីវា។ ហើយចំពោះ ពួកដែលបំពានពុំមានអ្នកជួយឡើយ។
តាហ្វសៀរ
ហើយអី្វក៏ដោយដែលពួកអ្នកបានបរិច្ចាគ តិចក្តី ច្រើនក្តី ដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ ឬអ្វីដែលពួកអ្នកបានសច្ចាថាគោរពប្រតិបត្តិចំពោះអល់ឡោះដោយខ្លួនពួកអ្នកផ្ទាល់ ដែលវាមិនមែនជាកាតព្វកិច្ចដែលគេដាក់លើពួកអ្នកនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតអំពីរឿងទាំងនោះ។ ហើយជាការពិតណាស់ អល់ឡោះ មិនធ្វើឲ្យបាត់បង់អ្វីមួយពីពួកគេឡើយ ហើយទ្រង់ក៏មិនធ្វើឲ្យអ្វីមួយដែលពួកគេបានសាងបាត់បង់នោះដែរ។ ហើយចំពោះពួកបំពាន ដែលមិនអនុវត្តនូវអ្វីដែលគេដាក់កាតព្វកិច្ចទៅលើពួកគេ និងបំពានព្រំដែនរបស់អល់ឡោះនោះ គឺពុំមានអ្នកជួយការពារពួកគេពីទណ្ឌកម្មនាថ្ងៃបរលោកឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល