សូរ៉ា 2 · ជូស 3

Al-Baqarah · 2:269

يُؤْتِي الْحِكْمَةَ مَنْ يَشَاءُ ۚ وَمَنْ يُؤْتَ الْحِكْمَةَ فَقَدْ أُوتِيَ خَيْرًا كَثِيرًا ۗ وَمَا يَذَّكَّرُ إِلَّا أُولُو الْأَلْبَابِ

អល់ឡោះប្រទានភាពឈ្លាសវៃដល់អ្នកណាដែលទ្រង់ មានចេតនា។ ហើយអ្នកណាដែលត្រូវបានគេប្រទានឱ្យនូវភាព ឈ្លាសវៃ អ្នកនោះប្រាកដជាត្រូវគេប្រទានឱ្យនូវកុសលដ៏ច្រើន លើសលប់។ ហើយការក្រើនរំលឹកគ្មានប្រយោជន៍ឡើយ លើកលែង តែពួកបញ្ញាជនប៉ុណ្ណោះ។

តាហ្វសៀរ

អល់ឡោះប្រទានភាពឈ្លាសវៃនៅក្នុងពាក្យសម្តី និងការប្រព្រឹត្តត្រឹមត្រូវដល់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ហើយជនណាដែលត្រូវបានគេប្រទានឱ្យដូច្នោះនោះ ជននោះប្រាកដជាត្រូវគេប្រទានឱ្យនូវប្រការល្អដ៏ច្រើនលើសលប់។ ហើយគ្មានអ្នកដែលនឹករលឹក និងយកជាមេរៀនពីបណ្តាភស្តុតាងរបស់អល់ឡោះនោះឡើយ លើកលែងតែបណ្តាអ្នកដែលមានប្រាជ្ញាស្មារតីពេញលេញដែលទទួលបានការបំភ្លឺ និងការចង្អុលបង្ហាញពីទ្រង់ប៉ុណ្ណោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់