សូរ៉ា 2 · ជូស 3
Al-Baqarah · 2:268
الشَّيْطَانُ يَعِدُكُمُ الْفَقْرَ وَيَأْمُرُكُمْ بِالْفَحْشَاءِ ۖ وَاللَّهُ يَعِدُكُمْ مَغْفِرَةً مِنْهُ وَفَضْلًا ۗ وَاللَّهُ وَاسِعٌ عَلِيمٌ
ស្ហៃតនបំភ័យពួកអ្នកពីភាពក្រីក្រ(ដោយសារការ បរិច្ចាគទាន)និងជំរុញពួកអ្នកឱ្យប្រព្រឹត្ដអំពើអាក្រក់។ ចំណែក អល់ឡោះសន្យានឹងពួកអ្នក(ដោយសារការបរិច្ចាគទាន)នូវការ លើកលែងទោសអំពីទ្រង់ និងតបស្នងដ៏លើសលប់។ ហើយ អល់ឡោះមហាទូលំទូលាយ មហាដឹង។
តាហ្វសៀរ
ស្ហៃតនបំភ័យពួកអ្នកពីភាពក្រីក្រ និងជម្រុញពួកអ្នកឲ្យមានភាពកំណាញ់ ព្រមអំពាវនាវពួកអ្នកឱ្យប្រព្រឹត្ដអំពើអាក្រក់ និងអំពើល្មើស។ ចំណែកអល់ឡោះវិញ ទ្រង់សន្យានឹងពួកអ្នកនូវការអភ័យទោសដ៏ធំធេងចំពោះបាបកម្មរបស់ពួកអ្នក និងការផ្តល់នូវលាភសក្ការៈដ៏លើសលប់។ ហើយអល់ឡោះមហាទូលំទូលាយចំពោះភាពសប្បុរស មហាដឹងរាល់សកម្មភាពរបស់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល