សូរ៉ា 2 · ជូស 3
Al-Baqarah · 2:265
وَمَثَلُ الَّذِينَ يُنْفِقُونَ أَمْوَالَهُمُ ابْتِغَاءَ مَرْضَاتِ اللَّهِ وَتَثْبِيتًا مِنْ أَنْفُسِهِمْ كَمَثَلِ جَنَّةٍ بِرَبْوَةٍ أَصَابَهَا وَابِلٌ فَآتَتْ أُكُلَهَا ضِعْفَيْنِ فَإِنْ لَمْ يُصِبْهَا وَابِلٌ فَطَلٌّ ۗ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
ហើយការប្រៀបធៀបបណ្ដាអ្នកដែលបរិច្ចាគទ្រព្យ សម្បត្ដិរបស់ពួកគេដើម្បីស្វែងរកការយល់ព្រមពីអល់ឡោះ និង ការជឿជាក់ដោយខ្លួនពួកគេផ្ទាល់(ទទួលផលបុណ្យ) គឺប្រៀប ដូចជាចំការមួយនៅតំបន់ខ្ពង់រាបដែលបានស្រោចស្រពដោយទឹក ភ្លៀងយ៉ាងខ្លាំង ពេលនោះវាក៏ផ្ដល់ផលានុផលទេ្វដង។ តែបើគ្មាន ទឹកភ្លៀងខ្លាំងស្រោចស្រពមកទេ មានភ្លៀងតិចៗក៏គ្រប់គ្រាន់ ដែរ។ ហើយអល់ឡោះមហាឃើញនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
តាហ្វសៀរ
ហើយការប្រៀបធៀបបណ្ដាអ្នកមានជំនឿដែលបានបរិច្ចាគទ្រព្យសម្បត្ដិរបស់ពួកគេដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ មានភាពនឹនរដោយខ្លួនពួកគេផ្ទាល់ដោយការជឿជាក់ចំពោះការសន្យារបស់អល់ឡោះ ដោយមិនមែនជាការបង្ខិតបង្ខំទេនោះ គឺប្រៀបដូចជាចម្ការមួយនៅតំបន់ខ្ពង់រាបដែលបានស្រោចស្រពដោយទឹកភ្លៀងយ៉ាងខ្លាំង។ ពេលនោះ វាក៏ផ្ដល់នូវផល្លានុផលទេ្វដង។ តែប្រសិនបើគ្មានទឹកភ្លៀងខ្លាំងស្រោចស្រពមកទេនោះ សូម្បីមានភ្លៀងធ្លាក់តិចតួចក៏គ្រប់គ្រាន់ដែរ។ ដូច្នោះដែរការបរិច្ចាគដោយចិត្តស្មោះសរនោះ អល់ឡោះនឹងទទួលយកវា ហើយទ្រង់នឹងផ្តល់ផលបុណ្យទ្វេដង ទោះបីជាតិចតួចក៏ដោយ។ ហើយអល់ឡោះមហាឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្តដោយគ្មានអ្វីអាចលាក់កំបាំងពីទ្រង់បានឡើយចំពោះជនណាដែលបរិច្ចាគដោយស្មោះសរ និងចំពោះជនណាដែល(បរិច្ចាគក្នុងបំណង)ចង់បានការសរសើរពីមនុស្សលោក ហើយទ្រង់នឹងតបស្នងដល់ពួកគេទាំងពីរនូវអ្វីដែលសក្តិសមបំផុតសម្រាប់ពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល