សូរ៉ា 2 · ជូស 3

Al-Baqarah · 2:266

أَيَوَدُّ أَحَدُكُمْ أَنْ تَكُونَ لَهُ جَنَّةٌ مِنْ نَخِيلٍ وَأَعْنَابٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ لَهُ فِيهَا مِنْ كُلِّ الثَّمَرَاتِ وَأَصَابَهُ الْكِبَرُ وَلَهُ ذُرِّيَّةٌ ضُعَفَاءُ فَأَصَابَهَا إِعْصَارٌ فِيهِ نَارٌ فَاحْتَرَقَتْ ۗ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمُ الْآيَاتِ لَعَلَّكُمْ تَتَفَكَّرُونَ

តើអ្នកណាក្នុងចំណោមពួកអ្នកចង់បានចំការលើ្ម និង ទំពាំងបាយជូរដែលមានទនេ្លហូរកាត់ពីក្រោមវា។ នៅក្នុងចំការ នោះសំបូរដោយផលានុផលសម្រាប់ជននោះ។ ហើយនៅពេល ជននោះចាស់ជរា និងមានកូនចៅតូចៗជាច្រើន ស្រាប់តែចំការនោះត្រូវទទួលរងនូវព្យុះភ្លើងបក់បោកឆេះខេ្ទចខ្ទីអស់។ ដូចេ្នះ ដែរ អល់ឡោះបញ្ជាក់ប្រាប់់ពួកអ្នកនូវភស្ដុតាងទាំងឡាយដើម្បីឱ្យពួកអ្នកពិចារណា។

តាហ្វសៀរ

តើជនណាក្នុងចំណោមពួកអ្នកពេញចិត្តចង់បានចម្ការលើ្ម និងទំពាំងបាយជូរដែលមានទឹកហូរកាត់នៅតាមចន្លោះចម្ការនោះ ដោយនៅក្នុងចម្ការនោះ ពោរពេញដោយផល្លានុផលដែលល្អៗជាច្រើនប្រភេទ។ លុះដល់ពេលដែលជននោះមានវ័យចាស់ជរា មិនអាចធ្វើការនិងរកស៊ីអ្វីបាន ព្រមទាំងមានកូនចៅតូចៗនិងទន់ខ្សោយជាច្រើនដែលមិនទាន់អាចធ្វើការបានថែមទៀតនោះ ស្រាប់តែចម្ការនោះត្រូវទទួលរងនូវព្យុះភ្លើងបក់បោកឆេះខេ្ទចខ្ទីអស់ ខណៈដែលរូបគេត្រូវការជាខ្លាំងទៅកាន់វា(ផល្លានុផល)ដោយសារតែភាពចាស់ជរា និងភាពទន់ខ្សោយនៃកូនចៅរបស់គេនោះ។ ពិតណាស់ ស្ថានភាពនៃអ្នកដែលបរិច្ចាគទ្រព្យសម្បត្តិរបស់គេដើម្បីគ្រាន់តែចង់ឲ្យមនុស្សលោកបានឃើញនោះ គឺប្រៀបបាននឹងបុរសខាងលើដូច្នោះឯង។ នៅថ្ងៃបរលោក គេនឹងត្រូវវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់វិញដោយគ្មានអំពើល្អអ្វីទៅជាមួយនោះឡើយ ក្នុងពេលដែលរូបគេមានសេចក្តីត្រូវការខ្លាំងបំផុតចំពោះវា(អំពើល្អ)។ តាមរយៈឧទាហរណ៍នេះដែរ អល់ឡោះជាម្ចាស់ទ្រង់បញ្ជាក់ប្រាប់ពួកអ្នកនូវអ្វីដែលអាចផ្តល់ផលប្រយោជន៍ដល់អ្នកទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់