សូរ៉ា 2 · ជូស 3
Al-Baqarah · 2:264
يَا أَيُّهَا الَّذِينَ آمَنُوا لَا تُبْطِلُوا صَدَقَاتِكُمْ بِالْمَنِّ وَالْأَذَىٰ كَالَّذِي يُنْفِقُ مَالَهُ رِئَاءَ النَّاسِ وَلَا يُؤْمِنُ بِاللَّهِ وَالْيَوْمِ الْآخِرِ ۖ فَمَثَلُهُ كَمَثَلِ صَفْوَانٍ عَلَيْهِ تُرَابٌ فَأَصَابَهُ وَابِلٌ فَتَرَكَهُ صَلْدًا ۖ لَا يَقْدِرُونَ عَلَىٰ شَيْءٍ مِمَّا كَسَبُوا ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الْكَافِرِينَ
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរកុំបំផ្លាញ(ផលបុណ្យ នៃ)ការបរិច្ចាគរបស់ពួកអ្នកដោយការរំលើក និងបញ្ឈឺចិត្ដ(ដល់ អ្នកទទួល) ដូចអ្នកដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់គេដើម្បីបង្ហាញ ឱ្យមនុស្សឃើញ ហើយគេមិនជឿលើអល់ឡោះ និងថ្ងៃបរលោក ឱ្យសោះ។ ដូចេ្នះ ការប្រៀបធៀបគេដូចជាថ្មរលោងមួយដុំដែល មានដីជាប់ពីលើវា រួចភ្លៀងបានធ្លាក់យ៉ាងខ្លាំងមកលើថ្មនោះធ្វើឱ្យ ថ្មនោះរលោងវិញ។ ពួកគេមិនអាចទទួលបានផលបុណ្យពីអ្វីដែល ពួកគេបានបរិច្ចាគនោះឡើយ។ ហើយអល់ឡោះមិនចង្អុលបង្ហាញ ដល់ក្រុមដែលប្រឆាំងឡើយ។
តាហ្វសៀរ
២៦៤. ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងគោរពតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកកុំបំផ្លាញផលបុណ្យនៃការបរិច្ចាគរបស់ពួកអ្នកដោយការរំលើក និងបញ្ឈឺចិត្ដដល់អ្នកទទួលឲ្យសោះ។ ពិតណាស់ អ្នកដែលបានធ្វើដូច្នោះ គឺប្រៀបដូចជាអ្នកដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់គេដើម្បីបង្ហាញឱ្យមនុស្សបានឃើញ និងសរសើរគេ ហើយគេមនុស្សដែលគ្មានជំនឿលើអល់ឡោះ ថ្ងៃបរលោក និងអ្វីដែលមាននៅក្នុងវាអំពីផលបុណ្យនិងទណ្ឌកម្មនោះដែរ។ ដូចេ្នះ ការប្រៀបធៀបរូបគេ ប្រៀបដូចជាថ្មរលោងមួយដុំដែលមានធូលីដីជាប់ពីលើវា រួចភ្លៀងបានធ្លាក់យ៉ាងខ្លាំងមកលើដុំថ្មនោះ ធ្វើឱ្យថ្មនោះរលោងវិញដោយគ្មានអ្វីនៅលើវាសោះ។ ដូច្នោះដែរ ចំពោះអ្នកដែលចង់បានការសរសើរអំពីមនុស្សនោះ ផលបុណ្យនៃទង្វើរបស់ពួកគេ និងការបរិច្ចាគរបស់ពួកគេ នឹងត្រូវបាត់បង់ ហើយគ្មានអ្វីសេសសល់អំពីវានៅឯអល់ឡោះបន្តិចណាឡើយ។ ហើយអល់ឡោះមិនចង្អុលបង្ហាញដល់ក្រុមដែលប្រឆាំងទៅរកការពេញចិត្តពីទ្រង់នោះឡើយ ហើយរាល់ទង្វើរបស់ពួកគេ និងការបរិច្ចាគរបស់ពួកគេដែរក៏គ្មានបានផលប្រយោជន៍អ្វីនោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល