សូរ៉ា 2 · ជូស 3
Al-Baqarah · 2:263
۞ قَوْلٌ مَعْرُوفٌ وَمَغْفِرَةٌ خَيْرٌ مِنْ صَدَقَةٍ يَتْبَعُهَا أَذًى ۗ وَاللَّهُ غَنِيٌّ حَلِيمٌ
ពាក្យសំដីល្អ និងការសន្ដោសប្រណីនោះប្រសើរជាង ការបរិច្ចាគដែលភ្ជាប់ជាមួយនូវការបញ្ឈឺចិត្ដ(ដល់អ្នកទទួល)។ ហើយអល់ឡោះមហាមានស្ដុកស្ដម្ភ មហាអត់ធ្មត់។
តាហ្វសៀរ
ពាក្យសំដីល្អដែលធ្វើឲ្យដួងចិត្តអ្នកមានជំនឿមានភាពរីករាយ និងការអភ័យទោសចំពោះអ្នកដែលបានធ្វើខុសមកលើអ្នកនោះ គឺល្អប្រសើរជាងការបរិច្ចាគដែលភ្ជាប់ជាមួយនូវការបញ្ឈឺចិត្ដ តាមរយៈការរំលើកគុណដល់អ្នកទទួលទៅទៀត។ ហើយអល់ឡោះមហាមានស្ដុកស្ដម្ភ មិនត្រូវការអ្វីមួយពីខ្ញុំបម្រើរបស់ទ្រង់ឡើយ ហើយទ្រង់មហាទន់ភ្លន់បំផុតដោយទ្រង់មិនប្រញាប់ដាក់ទណ្ឌកម្មទៅលើពួកគេ(ភ្លាមៗ)ឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល