សូរ៉ា 2 · ជូស 3
Al-Baqarah · 2:262
الَّذِينَ يُنْفِقُونَ أَمْوَالَهُمْ فِي سَبِيلِ اللَّهِ ثُمَّ لَا يُتْبِعُونَ مَا أَنْفَقُوا مَنًّا وَلَا أَذًى ۙ لَهُمْ أَجْرُهُمْ عِنْدَ رَبِّهِمْ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
បណ្ដាអ្នកដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់ពួកគេក្នុង មាគ៌ា អល់ឡោះ ក្រោយមកពួកគេមិនបាននាំមកជាមួយអ្វីដែល ពួកគេបានបរិច្ចាគនោះនូវការរំលើក និងបញ្ឈឺចិត្ដ(អ្នកទទួល)ទេ នោះ ពួកគេនឹងទទួលបានផលបុណ្យពីម្ចាស់របស់ពួកគេ ហើយពួក គេគ្មានការភ័យខ្លាច និងព្រួយបារម្ភអ្វីឡើយ។
តាហ្វសៀរ
ចំពោះបណ្ដាអ្នកដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់ពួកគេក្នុងការគោរពប្រតិបត្តិចំពោះអល់ឡោះ និងស្វែងរកការពេញចិត្តអំពីទ្រង់ ក្រោយមក ពួកគេមិនបាននាំមកជាមួយអ្វីដែលពួកគេបានបរិច្ចាគនោះនូវប្រការណាមួយដែលធ្វើឲ្យផលបុណ្យ(នៃការបរិច្ចាគ)របស់ពួកគេបាត់បង់ ដូចជាការរំលើកគុណចំពោះមនុស្ស និងការបញ្ឈឺចិត្ដអ្នកទទួលតាមរយៈពាក្យសម្តីនិងកាយវិការទេនោះ ពួកគេនឹងទទួលបានផលបុណ្យពីម្ចាស់របស់ពួកគេ ហើយពួកគេគ្មានការភ័យខ្លាចពីអ្វីដែលនៅខាងមុខពួកគេនោះឡើយ ហើយពួកគេក៏គ្មានព្រួយបារម្ភចំពោះអ្វីដែលបានកន្លងផុតនោះដែរ ដោយសារតែភាពធំធេងនៃឧបការគុណ(ដែលអល់ឡោះបានផ្តល់ឲ្យ)ពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល