សូរ៉ា 2 · ជូស 3

Al-Baqarah · 2:261

مَثَلُ الَّذِينَ يُنْفِقُونَ أَمْوَالَهُمْ فِي سَبِيلِ اللَّهِ كَمَثَلِ حَبَّةٍ أَنْبَتَتْ سَبْعَ سَنَابِلَ فِي كُلِّ سُنْبُلَةٍ مِائَةُ حَبَّةٍ ۗ وَاللَّهُ يُضَاعِفُ لِمَنْ يَشَاءُ ۗ وَاللَّهُ وَاسِعٌ عَلِيمٌ

ការប្រៀបធៀបបណ្ដាអ្នកដែលបរិច្ចាគទ្រព្យសម្បត្ដិ របស់ពួកគេក្នុងមាគ៌ា អល់ឡោះ ប្រៀបដូចជាធញ្ញជាតិមួយគ្រាប់ ដែលបានដុះចេញជាប្រាំពីរកួរ ហើយនៅក្នុងកួរនីមួយៗមានមួយ រយគ្រាប់។ ហើយអល់ឡោះនឹងបន្ថែមឱ្យលើសពីនេះចំពោះអ្នក ណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាទូលំទូលាយ មហាដឹង។

តាហ្វសៀរ

ការប្រៀបធៀបផលបុណ្យរបស់បណ្ដាអ្នកមានជំនឿដែលបានធ្វើការបរិច្ចាគទ្រព្យសម្បត្ដិរបស់ពួកគេក្នុងមាគ៌ាអល់ឡោះនោះ ប្រៀបដូចជាគ្រាប់ធញ្ញជាតិមួយគ្រាប់ដែលត្រូវបានដាំនៅលើដីដែលល្អ(មានជីជាតិ) ហើយវាបានដុះចេញជាប្រាំពីរកួរ ហើយនៅក្នុងកួរនីមួយៗមានចំនួនមួយរយគ្រាប់។ ហើយអល់ឡោះនឹងបន្ថែមនូវផលបុណ្យទ្វេដងចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ដូចនេះ ទ្រង់បង្កើនដល់ពួកគេនូវផលបុណ្យដែលមិនអាចគណនាអស់ឡើយ ។ ហើយអល់ឡោះមហាទូលំទូលាយចំពោះភាពសប្បុរស និងការប្រោសប្រទាន មហាដឹងបំផុតចំពោះជនណាដែលសាកសមនឹងទទួលបានផលបុណ្យទ្វេដងនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់