សូរ៉ា 2 · ជូស 3

Al-Baqarah · 2:259

أَوْ كَالَّذِي مَرَّ عَلَىٰ قَرْيَةٍ وَهِيَ خَاوِيَةٌ عَلَىٰ عُرُوشِهَا قَالَ أَنَّىٰ يُحْيِي هَٰذِهِ اللَّهُ بَعْدَ مَوْتِهَا ۖ فَأَمَاتَهُ اللَّهُ مِائَةَ عَامٍ ثُمَّ بَعَثَهُ ۖ قَالَ كَمْ لَبِثْتَ ۖ قَالَ لَبِثْتُ يَوْمًا أَوْ بَعْضَ يَوْمٍ ۖ قَالَ بَلْ لَبِثْتَ مِائَةَ عَامٍ فَانْظُرْ إِلَىٰ طَعَامِكَ وَشَرَابِكَ لَمْ يَتَسَنَّهْ ۖ وَانْظُرْ إِلَىٰ حِمَارِكَ وَلِنَجْعَلَكَ آيَةً لِلنَّاسِ ۖ وَانْظُرْ إِلَى الْعِظَامِ كَيْفَ نُنْشِزُهَا ثُمَّ نَكْسُوهَا لَحْمًا ۚ فَلَمَّا تَبَيَّنَ لَهُ قَالَ أَعْلَمُ أَنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ

ឬមួយដូចអ្នក(អ៊ូហ្សៃរ)ដែលបានឆ្លងកាត់ភូមិមួយ ដែលវាខេ្ទចខ្ទីអស់(មនុស្សនិងលំនៅដ្ឋាន)។ គាត់បាននិយាយថាៈ តើអល់ឡោះនឹងបង្កើតឡើងវិញយ៉ាងដូចមេ្ដចទៅក្រោយពីការ ខេ្ទចខ្ទីរបស់វាហើយនោះ? ដូចេ្នះអល់ឡោះបានធ្វើឱ្យគាត់ស្លាប់ រយៈពេលមួយរយឆ្នាំ ក្រោយមកអល់ឡោះបានប្រោសគាត់ឡើង វិញរួចសួរថាៈ តើអ្នកនៅទីនេះរយៈពេលប៉ុន្មានហើយ? គាត់ឆ្លើយ ថាៈ ខ្ញុំនៅទីនេះរយៈពេលមួយថ្ងៃ ឬតិចជាងមួយថ្ងៃ។ អល់ឡោះ តបវិញថាៈ តាមពិតអ្នកនៅទីនេះរយៈពេលមួយរយឆ្នាំហើយ។ ចូរអ្នកមើលទៅម្ហូបអាហារនិងភេសជ្ជៈរបស់អ្នកចុះ វាមិនប្រែ ប្រួលទេ។ ហើយចូរអ្នកមើលទៅសត្វលារបស់អ្នក (តើអល់ឡោះ ធ្វើឱ្យវារស់ឡើងវិញយ៉ាងដូចមេ្ដចបន្ទាប់ពីឆ្អឹងរបស់វារាយប៉ាយ អស់ហើយនោះ)។ ហើយធ្វើដូចេ្នះ គឺដើម្បីយើងយកអ្នកធ្វើជា ភស្ដុតាងសម្រាប់មនុស្សលោក។ ហើយចូរអ្នកមើលទៅឆ្អឹង តើ យើងរៀបភ្ជាប់គ្នាវិញយ៉ាងដូចមេ្ដចបន្ទាប់ពីយើងស្រោបវាដោយ សាច់វិញនោះ? ហើយនៅពេលដែលភាពជាក់ស្ដែងបានបង្ហាញ ចំពោះគាត់ គាត់ក៏បាននិយាយថាៈ (ពេលនេះ)ខ្ញុំដឹងថា ពិតប្រាកដ ណាស់ អល់ឡោះមានអានុភាពលើអី្វៗទាំងអស់។

តាហ្វសៀរ

ឬមួយដូចអ្នកដែលបានឆ្លងកាត់ភូមិមួយដែលដំបូលផ្ទះរបស់ពួកគេបានជ្រុះអស់ ហើយជញ្ជាំងរបស់ពួកគេត្រូវបានបំផ្លាញខ្ទេចខ្ទី ព្រមទាំងមនុស្សនៅទីនោះត្រូវវិនាសហិនហោចអស់ទៅហើយ ហើយភូមិនោះបានក្លាយទៅជាវាលរហោស្ថាន ស្ងាត់ជ្រងំ។ បុរសដែលបានឆ្លងកាត់នោះបាននិយាយដោយភាពភ្ញាក់ផ្អើលថាៈ តើអល់ឡោះនឹងពង្រស់អ្នកភូមិនេះឲ្យស់ឡើងវិញយ៉ាងដូចមេ្ដចទៅ ក្រោយពីពួកគេស្លាប់ហើយនោះ? ពេលនោះ អល់ឡោះបានធ្វើឱ្យគាត់ស្លាប់រយៈពេលមួយរយឆ្នាំ។ ក្រោយមក អល់ឡោះបានប្រោសគាត់ឲ្យរស់ឡើងវិញ រួចទ្រង់សួរគេថាៈ តើអ្នកស្នាក់នៅទីនេះរយៈពេលប៉ុន្មានហើយ? គាត់ឆ្លើយថាៈ ខ្ញុំនៅទីនេះរយៈពេលមួយថ្ងៃ ឬតិចជាងមួយថ្ងៃ។ អល់ឡោះបានមានបន្ទូលតបវិញថាៈ ផ្ទុយទៅវិញ អ្នកនៅទីនេះរយៈពេលមួយរយឆ្នាំហើយ។ ចូរអ្នកមើលទៅកាន់ម្ហូបអាហារនិងភេសជ្ជៈរបស់អ្នកដែលនៅជាមួយអ្នកចុះ តើវាស្ថិតក្នុងទ្រង់ទ្រាយដើមដោយមិនប្រែប្រួលឬយ៉ាងណា ខណៈដែលចំណីអាហារ និងភេសជ្ជៈនោះងាយនឹងទទួលរងការប្រែប្រួលលឿនបំផុតនោះ? ហើយចូរអ្នកមើលទៅកាន់សត្វលារបស់អ្នកដែលបានស្លាប់។ (យើងធ្វើដូច្នេះ)គឺដើម្បីយើងយកអ្នកធ្វើជាភស្ដុតាងដ៏ច្បាស់លាស់សម្រាប់មនុស្សលោកដើម្បីបញ្ជាក់ពីសមត្ថភាពរបស់អល់ឡោះក្នុងការពង្រស់ពួកគេឲ្យរស់ឡើងវិញ។ ហើយចូរអ្នកមើលទៅឆ្អឹងសត្វលារបស់អ្នកដែលវាបានបែកបាក់រប៉ាត់រប៉ាយ និងឃ្លាតឆ្ងាយពីគ្នានោះ តើយើងផ្គុំវាឡើងវិញយ៉ាងដូចមេ្ដច។ បន្ទាប់ពីនោះមក យើងបានស្រោបវាដោយសាច់វិញ ហើយយើងបានត្រឡប់ជីវិតមកឲ្យវាវិញនោះ? នៅពេលដែលគាត់បានឃើញបែបនេះ សេចក្តីពិតក៏បានបញ្ជាក់យ៉ាងច្បាស់ចំពោះគាត់ ហើយគាត់បានដឹងពីសមត្ថភាពរបស់អល់ឡោះនោះ គាត់ក៏បានទទួលស្គាល់អំពីរឿងនោះ ដោយបាននិយាយថាៈ (ពេលនេះ)ខ្ញុំដឹងហើយថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអី្វៗទាំងអស់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់