សូរ៉ា 2 · ជូស 3

Al-Baqarah · 2:258

أَلَمْ تَرَ إِلَى الَّذِي حَاجَّ إِبْرَاهِيمَ فِي رَبِّهِ أَنْ آتَاهُ اللَّهُ الْمُلْكَ إِذْ قَالَ إِبْرَاهِيمُ رَبِّيَ الَّذِي يُحْيِي وَيُمِيتُ قَالَ أَنَا أُحْيِي وَأُمِيتُ ۖ قَالَ إِبْرَاهِيمُ فَإِنَّ اللَّهَ يَأْتِي بِالشَّمْسِ مِنَ الْمَشْرِقِ فَأْتِ بِهَا مِنَ الْمَغْرِبِ فَبُهِتَ الَّذِي كَفَرَ ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الظَّالِمِينَ

តើអ្នក(មូហាំម៉ាត់)មិនបានដឹងទេឬអំពីអ្នក(ណាំរូត) ដែលបានដេញដោលសួរអ៊ីព្រហ៊ីមក្នុងរឿងម្ចាស់របស់គេដែល អល់ឡោះបានប្រទានអំណាចជាសេ្ដចដល់រូបគេ(ណាំរូត)? នៅ ពេលដែលអ៊ីព្រហ៊ីមបានពោលថាៈ ម្ចាស់របស់ខ្ញុំជាអ្នកប្រទានជីវិត និងដកហូតយកជីវិត។ គេ(ណាំរូត)បានតបថាៈ យើងក៏ជាអ្នក ប្រទានជីវិត និងដកហូតយកជីវិតដែរ។ អ៊ីព្រហ៊ីមបានតបវិញថាៈ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកឱ្យព្រះអាទិត្យចេញពីទិសខាង កើត។ ដូចេ្នះ ចូរអ្នកឱ្យព្រះអាទិត្យនេះចេញពីទិសខាងលិចមកវិញ មើល. ពេលនោះអ្នកដែលប្រឆាំង(ណាំរូត)ក៏ទាល់តម្រិះ។ ហើយ អល់ឡោះមិនចង្អុលបង្ហាញចំពោះក្រុមដែលបំពានឡើយ។

តាហ្វសៀរ

តើអ្នកមិនបានឃើញទេឬ(ឱព្យាការីមូហាំម៉ាត់) អំពីជនផ្តាច់ការដ៏ក្អេងក្អាងម្នាក់ដែលបានដេញដោលសួរព្យាការីអ៊ីព្រហ៊ីម(អាប្រាហាំ)អំពីភាពជាម្ចាស់នៃការបង្កើត និងភាពជាម្ចាស់តែមួយបស់ទ្រង់ទេឬ? គេមានភាពក្អេងក្អាងដូចនេះ ដោយសារតែអល់ឡោះបានប្រទានឲ្យគេនូវអំណាចជាសេ្ដចផែនដី។ ហេតុនេះ គេក៏បានក្លាយជាអ្នកដែលបំពាន។ ពេលនោះ ព្យាការីអ៊ីព្រហ៊ីមបានបញ្ជាក់ប្រាប់ដល់គេពីលក្ខណៈសម្បត្តិនៃម្ចាស់របស់គាត់ ដោយគាត់បានពោលថា: ម្ចាស់របស់ខ្ញុំ គឺជាអ្នកដែលប្រទានជីវិតដល់បណ្តាម៉ាខ្លូកទាំងឡាយ និងជាអ្នកដកហូតយកជីវិតរបស់ពួកគេវិញ។ ជនផ្តាច់ការនោះបានតបដោយភាពក្រអឺតក្រទមថា: យើងក៏ជាអ្នកប្រទានជីវិត និងដកហូតយកជីវិតដែរ ដោយយើងអាចសម្លាប់អ្នកណាដែលយើងចង់ ហើយទុកជីវិតឲ្យចំពោះអ្នកណាដែលយើងចង់។ ពេលនោះ ព្យាការីអ៊ីព្រហ៊ីមក៏បាននាំមកនូវភស្តុតាងដ៏ធំធេងផ្សេងមួយទៀត។ គាត់បានតបទៅកាន់គេវិញថា: ពិតប្រាកដណាស់ ម្ចាស់ដែលខ្ញុំគោរពសក្ការៈទៅចំពោះទ្រង់នោះ គឺជាអ្នកដែលធ្វើឱ្យព្រះអាទិត្យរះចេញពីទិសខាងកើត។ ដូចនេះ ចូរអ្នកឱ្យព្រះអាទិត្យនេះរះចេញពីទិសខាងលិចមកវិញមើល៍។ ពេលនោះ ជនផ្តាច់ការនោះ គ្មានអ្វីក្រៅពីការអសមត្ថភាព និងទាល់តម្រិះនោះទេ ហើយគាត់(អ៊ីព្រហ៊ីម)ក៏បានទទួលបានជោគជ័យតាមរយៈអំណះអំណាងដ៏រឹងមាំនេះ។ ហើយអល់ឡោះមិនប្រទានជោគជ័យចំពោះពួកដែលបំពានឡើយ ដោយសារតែការបំពាននិងភាពក្រអឺតក្រទមរបស់ពួកគេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់