សូរ៉ា 2 · ជូស 3

Al-Baqarah · 2:257

اللَّهُ وَلِيُّ الَّذِينَ آمَنُوا يُخْرِجُهُمْ مِنَ الظُّلُمَاتِ إِلَى النُّورِ ۖ وَالَّذِينَ كَفَرُوا أَوْلِيَاؤُهُمُ الطَّاغُوتُ يُخْرِجُونَهُمْ مِنَ النُّورِ إِلَى الظُّلُمَاتِ ۗ أُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ

អល់ឡោះជាអ្នកគាំពារបណ្ដាអ្នកដែលមានជំនឿ ដោយ ទ្រង់បពោ្ចញពួកគេពីភាពងងឹត(គ្មានជំនឿ)ទៅកាន់ភាពមានពន្លឺ (មានជំនឿ)។ រីឯពួកដែលគ្មានជំនឿវិញ អ្នកគាំពាររបស់ពួកគេ គឺតហ្គូតដែលពួកវាបពោ្ចញពួកគេពីភាពមានពន្លឺទៅកាន់ភាពងងឹត សូន្យសុង។ ពួកទាំងនេះជាពួកនរកដែលពួកគេស្ថិតនៅក្នុងនោះ ជាអមតៈ។

តាហ្វសៀរ

អល់ឡោះជាអ្នកគាំពារបណ្ដាអ្នកដែលមានជំនឿចំពោះទ្រង់ ដោយការចង្អុលបង្ហាញពួកគេ ជួយដល់ពួកគេ និងបពោ្ចញពួកគេពីភាពងងឹតនៃភាពគ្មានជំនឿនិងភាពល្ងង់ខ្លៅ ទៅកាន់ពន្លឺនៃសេចក្តីជំនឿនិងចំណេះដឹង។ រីឯពួកដែលគ្មានជំនឿវិញ អ្នកគាំពាររបស់ពួកគេ គឺបណ្ដាព្រះនានានិងរូបបដិមាទាំងឡាយ ដែលពួកវាលម្អឲ្យពួកគេនូវភាពគ្មានជំនឿ ហើយបានបញ្ចេញពួកគេអំពីពន្លឺនៃសេចក្តីជំនឿនិងចំណេះដឹង ទៅកាន់ភាពងងឹតសូន្យសុងនៃភាពគ្មានជំនឿនិងភាពអវិជ្ជា។ ពួកទាំងនោះហើយ គឺជាពួកនរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

Al-Baqarah 2:257 · Tlawati