សូរ៉ា 2 · ជូស 3

Al-Baqarah · 2:254

يَا أَيُّهَا الَّذِينَ آمَنُوا أَنْفِقُوا مِمَّا رَزَقْنَاكُمْ مِنْ قَبْلِ أَنْ يَأْتِيَ يَوْمٌ لَا بَيْعٌ فِيهِ وَلَا خُلَّةٌ وَلَا شَفَاعَةٌ ۗ وَالْكَافِرُونَ هُمُ الظَّالِمُونَ

ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកបរិច្ចាគមួយចំនួនអំពី អ្វីដែលយើងបានប្រទានឱ្យពួកអ្នកមុននឹងថ្ងៃមួយមកដល់ដែលក្នុង ថ្ងៃនោះគ្មានការលក់ដូរ គ្មានមិត្ដភក្ដិ និងគ្មានការអន្ដរាគមន៍ឡើយ។ ហើយពួកប្រឆាំងគឺជាពួកដែលបំពាន។

តាហ្វសៀរ

ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកបរិច្ចាគមួយចំនួនអំពីអ្វីដែលយើងបានប្រទានជាលាភសក្ការៈឱ្យពួកអ្នកអំពីទ្រព្យសម្បត្តិផ្សេងៗដែលហាឡាល់(ស្របច្បាប់) មុននឹងថ្ងៃបរលោកបានមកដល់ ដែលក្នុងថ្ងៃនោះ គ្មានការលក់ដូរដែលមនុស្សអាចទទួលបាននូវប្រាក់ចំណេញនិងផលប្រយោជន៍ គ្មានទេមិត្ដភាព ដែលអាចជួយគ្នាក្នុងគ្រាលំបាកបាន ហើយក៏គ្មានដែរការអន្ដរាគមន៍ណាមួយដែលអាចជួយទប់ស្កាត់គ្រោះថ្នាក់ ឬផ្តល់ជាប្រយោជន៍ឡើយ លើកលែងតែបន្ទាប់ពីទទួលបានការអនុញ្ញាត និងការយល់ព្រមពីអល់ឡោះសម្រាប់ជនណាដែលទ្រង់មានចេតនាប៉ុណ្ណោះ។ ហើយពួកដែលគ្មានជំនឿ ពួកគេគឺជាពួកដែលបំពានយ៉ាងពិតប្រាកដ ដោយសារតែការប្រឆាំងរបស់ពូកគេចំពោះអល់ឡោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

Al-Baqarah 2:254 · Tlawati