សូរ៉ា 2 · ជូស 2
Al-Baqarah · 2:249
فَلَمَّا فَصَلَ طَالُوتُ بِالْجُنُودِ قَالَ إِنَّ اللَّهَ مُبْتَلِيكُمْ بِنَهَرٍ فَمَنْ شَرِبَ مِنْهُ فَلَيْسَ مِنِّي وَمَنْ لَمْ يَطْعَمْهُ فَإِنَّهُ مِنِّي إِلَّا مَنِ اغْتَرَفَ غُرْفَةً بِيَدِهِ ۚ فَشَرِبُوا مِنْهُ إِلَّا قَلِيلًا مِنْهُمْ ۚ فَلَمَّا جَاوَزَهُ هُوَ وَالَّذِينَ آمَنُوا مَعَهُ قَالُوا لَا طَاقَةَ لَنَا الْيَوْمَ بِجَالُوتَ وَجُنُودِهِ ۚ قَالَ الَّذِينَ يَظُنُّونَ أَنَّهُمْ مُلَاقُو اللَّهِ كَمْ مِنْ فِئَةٍ قَلِيلَةٍ غَلَبَتْ فِئَةً كَثِيرَةً بِإِذْنِ اللَّهِ ۗ وَاللَّهُ مَعَ الصَّابِرِينَ
ហើយនៅពេលដែលតលូតបានដឹកនាំទ័ព(ចេញទៅ ប្រយុទ្ធ) គាត់បានមានប្រសាសន៍ថាៈ ពិតប្រាកដណាស់ អល់ឡោះ នឹងសាកល្បងពួកអ្នកដោយទនេ្លមួយ។ ដូចេ្នះអ្នកណាបានផឹកទឹក នោះ គឺគេពុំមែនជាសមាជិករបស់ខ្ញុំឡើយ រីឯអ្នកណាដែលមិនផឹក ទឹកនោះ ពិតប្រាកដណាស់គេគឺជាសមាជិករបស់ខ្ញុំ លើកលែងតែ អ្នកណាដែលបានក្បង់ទឹកនោះផឹកមួយក្បង់ដៃរបស់គេប៉ុណ្ណាះ (គឺគ្មានបញ្ហាឡើយ)។ បន្ទាប់មកពួកគេក៏បានផឹកទឹកនោះ លើកលែងតែមួយចំនួនតូចអំពីពួកគេប៉ុណ្ណោះ។ ហើយនៅពេលដែល តលូត និងអ្នកមានជំនឿរួមជាមួយគាត់បានឆ្លងផុតទនេ្លនោះ ពួក គេបាននិយាយថាៈ ថ្ងៃនេះពួកយើងគ្មានលទ្ធភាពប្រយុទ្ធជាមួយ ជើលូត និងកងទ័ពរបស់គេទេ។ បណ្ដាអ្នកដែលមានជំនឿយ៉ាង ជាក់ច្បាស់ថាពួកគេពិតជានឹងបានជួបអល់ឡោះនោះបាននិយាយ ថាៈ ជាច្រើនដងមកហើយក្រុមដែលមានគ្នាតិចបានឈ្នះទៅលើ ក្រុមដែលមានគ្នាច្រើនដោយការអនុញ្ញាតពីអល់ឡោះនោះ។ ហើយអល់ឡោះនៅជាមួយបណ្ដាអ្នកដែលអត់ធ្មត់។
តាហ្វសៀរ
ហើយនៅពេលដែលតលូតបានដឹកនាំទាហានចាកចេញពីមាតុភូមិ(របស់ពួកគេ) គាត់បាននិយាយទៅកាន់ពួកគេថាៈ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានយកទន្លេមួយមកសាកល្បងពួកអ្នក។ ដូចនេះ ជនណាហើយដែលបានផឹកទឹកទន្លេនោះ គឺគេមិនមែនស្ថិតនៅលើមាគ៌ារបស់ខ្ញុំទេ ហើយគេក៏មិនត្រូវរួមដំណើរជាមួយខ្ញុំទៅសមរភូមិដែរ។ តែជនណាដែលមិនបានផឹកទឹកទន្លេនោះ គឺគេស្ថិតនៅលើមាគ៌ារបស់ខ្ញុំ ហើយគេអាចបន្តដំណើរជាមួយខ្ញុំទៅកាន់សមរភូមិបាន លើកលែងតែអ្នកដែលត្រូវបង្ខំចិត្ត ហើយគេបានផឹកទឹកមួយកំបង់ដៃ គឺគ្មានបញ្ហាអ្វីឡើយចំពោះពួកគេ។ ពេលនោះ ពលទាហានទាំងអស់បានផឹកទឹក(ទន្លេ)នោះ លើកលែងតែមួយចំនួនតូចប៉ុណ្ណោះក្នុងចំណោមពួកគេដែលបានអត់ធ្មត់ដោយពួកគេមិនបានផឹកនោះទេ ទោះបីជាពួកគេស្រេកទឹកខ្លាំងយ៉ាងណាក៏ដោយ។ ហើយនៅពេលដែលតលូតនិងអ្នករួមដំណើរជាមួយគេដែលជាអ្នកមានជំនឿបានឆ្លងផុតទន្លេនោះ មានទាហានមួយចំនួនបាននិយាយថាៈ ថ្ងៃនេះពួកយើងគ្មានលទ្ធភាពប្រយុទ្ធជាមួយនឹងជើលូតនិងទាហានរបស់គេទេ។ នៅពេលនោះ បណ្តាអ្នកដែលជឿជាក់ក្នុងចិត្តថាពួកគេនឹងបានជួបអល់ឡោះនៅថ្ងៃបរលោកនោះ ពួកគេបាននិយាយថាៈ តើមានប៉ុន្មានដងហើយដែលក្រុមអ្នកមានជំនឿដែលមានចំនួនតិចបានយកឈ្នះក្រុមពួកគ្មានជំនឿដែលមានចំនួនច្រើនដោយមានការអនុញ្ញាតនិងជំនួយពីអល់ឡោះជាម្ចាស់នោះ? ជាការពិតណាស់ បទពិសោធន៍នៃការទទួលជោគជ័យ(កន្លងមក) គឺតាមរយៈសេចក្តីជំនឿ ពុំមែនដោយសារមានចំនួន(ទ័ព)ច្រើននោះទេ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ស្ថិតនៅជាមួយបណ្តាខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកអត់ធ្មត់ ដោយការគាំទ្រ និងជួយពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល