សូរ៉ា 2 · ជូស 2

Al-Baqarah · 2:250

وَلَمَّا بَرَزُوا لِجَالُوتَ وَجُنُودِهِ قَالُوا رَبَّنَا أَفْرِغْ عَلَيْنَا صَبْرًا وَثَبِّتْ أَقْدَامَنَا وَانْصُرْنَا عَلَى الْقَوْمِ الْكَافِرِينَ

ហើយនៅពេលពួកគេប្រឈមមុខជាមួយជើលូត និង កងទ័ពរបស់គេ ពួកគេបានបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាផ្ដល់ការអត់ធ្មត់ដល់ពួកយើង និងជួយពង្រឹងជំហរ របស់ពួកយើង ព្រមទាំងជួយពួកយើងឱ្យបានជោគជ័យលើក្រុម ដែលគ្មានជំនឿផង។

តាហ្វសៀរ

ហើយនៅពេលដែលពួកគេបានចេញទៅប្រឈមមុខជាមួយជើលូតនិងទាហានរបស់គេ ពួកគេបានតម្រង់ទៅកាន់អល់ឡោះជាម្ចាស់ដោយបានបួងសួងថាៈ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាស្រោចស្រពនូវភាពអត់ធ្មត់មកលើដួងចិត្តរបស់ពួកយើងផង ហើយសូមទ្រង់មេត្តាជួយពង្រឹងជំហររបស់ពួកយើងដើម្បីកុំឲ្យពួកយើងរត់គេច(ពីសមរភូមិ) និងកុំឲ្យពួកយើងទទួលបរាជ័យនៅចំពោះមុខសត្រូវរបស់ពួកយើង។ ហើយសូមទ្រង់មេត្តាជួយពួកយើងដោយភាពខ្លាំងក្លារបស់ទ្រង់ និងការគាំទ្ររបស់ទ្រង់ដើម្បីឲ្យពួកយើងបានយកឈ្នះលើក្រុមពួកគ្មានជំនឿផងចុះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់