សូរ៉ា 2 · ជូស 2
Al-Baqarah · 2:248
وَقَالَ لَهُمْ نَبِيُّهُمْ إِنَّ آيَةَ مُلْكِهِ أَنْ يَأْتِيَكُمُ التَّابُوتُ فِيهِ سَكِينَةٌ مِنْ رَبِّكُمْ وَبَقِيَّةٌ مِمَّا تَرَكَ آلُ مُوسَىٰ وَآلُ هَارُونَ تَحْمِلُهُ الْمَلَائِكَةُ ۚ إِنَّ فِي ذَٰلِكَ لَآيَةً لَكُمْ إِنْ كُنْتُمْ مُؤْمِنِينَ
ហើយណាពីរបស់ពួកគេបានពោលទៅកាន់ពួកគេទៀត ថាៈ ពិតប្រាកដណាស់ សញ្ញាណនៃភាពជាអ្នកគ្រប់គ្រងរបស់គេ (តលូត) គឺមានហិបមួួយមកដល់ពួកអ្នកដោយនៅក្នុងនោះមាន ភាពនឹងនរពីម្ចាស់របស់ពួកអ្នក និងមានសំភារៈមួយចំនួនទៀត ដែលក្រុមគ្រួសាររបស់មូសា និងហារូនបានបន្សល់ទុកដែលនាំវា មកដោយម៉ាឡាអ៊ីកាត់។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺ ជាភស្ដុតាងសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿ។
តាហ្វសៀរ
ហើយព្យាការីរបស់ពួកគេបាននិយាយទៅកាន់ពួកគេទៀតថាៈ ជាការពិតណាស់ និមិត្តសញ្ញាដែលបញ្ជាក់ពីសច្ចភាពពិតនៃការជ្រើសតាំងគាត់(តលូត)ឲ្យធ្វើជាមហាក្សត្រគ្រប់គ្រងលើពួកអ្នកនោះគឺ អល់ឡោះបានត្រឡប់ហឹបមកឱ្យពួកអ្នកវិញ (វាគឺជាហឹបមួយដែលអម្បូរអ៊ីស្រាអែលលើកតម្កើង ហើយវាត្រូវបានគេដកហូតពីពួកគេ) ដែលក្នុងវា(ហឹប)នោះ មានភាពនឹងនរពីម្ចាស់របស់ពួកអ្នកស្ថិតនៅជាប់ជាមួយវា ហើយនៅក្នុងហឹបនោះផងដែរ គឺមានសម្ភារមួយចំនួនដែលក្រុមគួ្រសាររបស់ព្យាការីមូសា និងក្រុមគ្រួសាររបស់ព្យាការីហារូនបានបន្សល់ទុកដូចជា ដំបង និងផែនចារឹក(គម្ពីរតាវរ៉ត)មួយចំនួន ហើយដែលម៉ាឡាអ៊ីកាត់ជាអ្នកដែលនាំហឹបនោះមក។ ពិតណាស់នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់សម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿយ៉ាងពិតប្រាកដមែននោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល