សូរ៉ា 2 · ជូស 2

Al-Baqarah · 2:247

وَقَالَ لَهُمْ نَبِيُّهُمْ إِنَّ اللَّهَ قَدْ بَعَثَ لَكُمْ طَالُوتَ مَلِكًا ۚ قَالُوا أَنَّىٰ يَكُونُ لَهُ الْمُلْكُ عَلَيْنَا وَنَحْنُ أَحَقُّ بِالْمُلْكِ مِنْهُ وَلَمْ يُؤْتَ سَعَةً مِنَ الْمَالِ ۚ قَالَ إِنَّ اللَّهَ اصْطَفَاهُ عَلَيْكُمْ وَزَادَهُ بَسْطَةً فِي الْعِلْمِ وَالْجِسْمِ ۖ وَاللَّهُ يُؤْتِي مُلْكَهُ مَنْ يَشَاءُ ۚ وَاللَّهُ وَاسِعٌ عَلِيمٌ

ហើយណាពីរបស់ពួកគេបានពោលទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ អល់ឡោះពិតជាបានតែងតាំងតលូតជាសេ្ដច សម្រាប់ពួកអ្នក។ ពួកគេបានតបថាៈ តើគេនឹងក្លាយជាអ្នកគ្រប់គ្រង ពួកយើងយ៉ាងដូចមេ្ដច? តាមពិតពួកយើងសកិ្ដសមជាអ្នកគ្រប់គ្រង ជាងរូបគេ ព្រោះរូបគេពុំមែនជាអ្នកមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ ឡើយ។ គាត់បានតបថាៈ ពិតប្រាកដណាស់ អល់ឡោះបានជ្រើស រើសរូបគេធ្វើជាអ្នកគ្រប់គ្រងពួកអ្នក ហើយទ្រង់បានបន្ថែមដល់រូប គេនូវចំណេះដឹងដ៏ទូលំទូលាយនិងកាយសម្បទាមាំមួន។ ហើយ អល់ឡោះផ្ដល់អំណាចរបស់ទ្រង់ទៅឱ្យនរណាដែលទ្រង់មាន ចេតនា។ ហើយអល់ឡោះមហាទូលំទូលាយ មហាដឹង។

តាហ្វសៀរ

ហើយព្យាការីរបស់ពួកគេបាននិយាយទៅកាន់ពួកគេថាៈ ជាការពិតណាស់ អល់ឡោះជាម្ចាស់តែងតាំងតលូតធ្វើជាមហាក្សត្រគ្រប់គ្រងលើពួកអ្នកដើម្បីពួកអ្នកធ្វើសង្គ្រាមក្រោមការដឹកនាំរបស់គេ។ ពួកមេដឹកនាំនៃពួកគេបាននិយាយបដិសេធ និងប្រឆាំងជំទាស់ចំពោះការជ្រើសតាំងនេះថាៈ តើឲ្យគេធ្វើជាមហាក្សត្រគ្រប់គ្រងលើពួកយើងយ៉ាងដូចម្តេចទៅ ខណៈដែលពួកយើងសាកសមធ្វើជាស្តេចជាងរូបគេ ហើយគេក៏ពុំមែនជាកូនចៅស្ថិតក្នុងខ្សែរាជវង្ស និងក៏គ្មានទ្រព្យសម្បត្តិណាដែលជាជំនួយដើម្បីធ្វើជាមហាក្សត្រផងនោះ? ព្យាការីរបស់ពួកគេបានតបទៅកាន់ពួកគេវិញថាៈ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជ្រើសតាំងគេឱ្យ(ធ្វើជាស្តេច)គ្រប់គ្រងលើពួកអ្នកទាំងអស់គ្នា ហើយទ្រង់បានបន្ថែមចំណេះដឹងដ៏ទូលំទូលាយ និងកម្លាំងកាយដ៏ខ្លាំងក្លាដល់រូបគេ។ ហើយអល់ឡោះប្រទានអំណាចរបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនាដោយគតិបណ្ឌិតនិងក្តីមេត្តាករុណារបស់ទ្រង់។ ហើយអល់ឡោះមហាទូលំទូលាយបំផុតលើការប្រោសប្រទាន ដោយទ្រង់ប្រទានដល់ជនណាដែលទ្រង់មានចេតនា ហើយទ្រង់មហាដឹងបំផុតចំពោះជនណាដែលសាកសមនឹងទទួលបានវាក្នុងចំណោមម៉ាខ្លូករបស់ទ្រង់នោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់