សូរ៉ា 2 · ជូស 2

Al-Baqarah · 2:246

أَلَمْ تَرَ إِلَى الْمَلَإِ مِنْ بَنِي إِسْرَائِيلَ مِنْ بَعْدِ مُوسَىٰ إِذْ قَالُوا لِنَبِيٍّ لَهُمُ ابْعَثْ لَنَا مَلِكًا نُقَاتِلْ فِي سَبِيلِ اللَّهِ ۖ قَالَ هَلْ عَسَيْتُمْ إِنْ كُتِبَ عَلَيْكُمُ الْقِتَالُ أَلَّا تُقَاتِلُوا ۖ قَالُوا وَمَا لَنَا أَلَّا نُقَاتِلَ فِي سَبِيلِ اللَّهِ وَقَدْ أُخْرِجْنَا مِنْ دِيَارِنَا وَأَبْنَائِنَا ۖ فَلَمَّا كُتِبَ عَلَيْهِمُ الْقِتَالُ تَوَلَّوْا إِلَّا قَلِيلًا مِنْهُمْ ۗ وَاللَّهُ عَلِيمٌ بِالظَّالِمِينَ

តើអ្នក(មូហាំម៉ាត់)ពុំបានដឹងទេឬអំពីមេដឹកនាំនៃអំបូរ អ៊ីស្រាអែលក្រោយពី(សម័យកាល)មូសានោះ? ខណៈដែលពួកគេ បាននិយាយទៅកាន់ណាពីរបស់ពួកគេថាៈ សូមលោកតែងតាំងសេ្ដច មួយអង្គសម្រាប់ពួកយើង ដើម្បីពួកយើងនឹងធ្វើសង្គ្រាមក្នុងមាគ៌ា អល់ឡោះផង។ គាត់បានតបថាៈ តើពួកអ្នកបានគិតទេថា ប្រសិន បើគេដាក់កាតព្វកិច្ចសង្គ្រាមទៅលើពួកអ្នក រួចពួកអ្នកមិនធ្វើ សង្គ្រាមទេនោះ? ពួកគេក៏បានតបវិញថាៈ តើមូលហេតុអ្វីដែល ពួកយើងមិនធ្វើសង្គ្រាមក្នុងផ្លូវអល់ឡោះ បើពួកគេ(សត្រូវ)បាន បណេ្ដញពួកយើងចេញពីលំនៅដ្ឋាននិងកូនចៅរបស់ពួកយើងនោះ? តែនៅពេលដែលគេបានដាក់កាតព្វកិច្ចសង្គ្រាមទៅលើពួកគេ ពួក គេបែរជាបោះបង់ទៅវិញ លើកលែងតែមួយចំនួនតូចនៃពួកគេ ប៉ុណ្ណោះ។ ហើយអល់ឡោះដឹងបំផុតចំពោះពួកដែលបំពាន។

តាហ្វសៀរ

តើអ្នក(ឱព្យាការីមូហាំម៉ាត់)មិនទាន់ទទួលបានដំណឹងនូវរឿងរ៉ាវរបស់ពួកមេដឹកនាំក្នុងចំណោមអម្បូរអ៊ីស្រាអែលក្រោយសម័យកាលរបស់ព្យការីមូសាទេឬ? ខណៈដែលពួកគេបាននិយាយទៅកាន់ព្យាការីរបស់ពួកគេថាៈ ចូរអ្នកតែងតាំងឲ្យពួកយើងនូវមហាក្សត្រមួយអង្គដើម្បីពួកយើងនឹងប្រយុទ្ធតស៊ូក្នុងមាគ៌ារបស់អល់ឡោះជាមួយគេ។ ពេលនោះ ព្យាការីរបស់ពួកគេបានតបទៅកាន់ពួកគេវិញថាៈ តើពួកអ្នកបានគិតទេថា ប្រសិនបើអល់ឡោះដាក់កាតព្វកិច្ចសង្គ្រាមលើពួកអ្នក រួចមកពួកអ្នកបែរជាមិនធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះទេនោះ? ពួកគេបានឆ្លើយបដិសេធចំពោះការគិតរបស់ព្យាការីមកលើពួកគេវិញថាៈ តើមានអ្វីដែលរារាំងពួកយើងមិនឲ្យធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះនោះ ខណៈដែលការសម្រេចដូចនេះ(ដាក់កាតព្វកិច្ចធ្វើសង្គ្រាម)គឺជាសំណើរពីពួកយើងនោះ? ជាការពិតណាស់ សត្រូវបានបណ្តេញពួកយើងឱ្យចាកចេញពីមាតុប្រទេសរបស់ពួកយើង ហើយកូនៗរបស់ពួកយើងត្រូវបានពួកគេចាប់ធ្វើជាចំណាប់ខ្មាំង។ ដូចនេះ ពួកយើងនឹងប្រយុទ្ធ(ជាមួយពួកគេ)ដើម្បីរំដោះយកមាតុភូមិរបស់ពួកយើង និងរំដោះកូនចៅរបស់ពួកយើងពីចំណាប់ខ្មាំងមកវិញ។ តែនៅពេលដែលអល់ឡោះបានដាក់កាតព្វកិច្ចលើពួកគេឱ្យធ្វើសង្គ្រាម ពួកគេបែរជាងាកចេញដោយមិនបានបំពេញតាមអ្វីដែលពួកគេបានសន្យាទៅវិញ លើកលែងតែមួយចំនួនតូចប៉ុណ្ណោះក្នុងចំណោមពួកគេ(ដែលគោរពសន្យា)។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះពួកដែលបំពានដែលគេចវេសពីបទបញ្ជារបស់ទ្រង់ និងក្បត់កិច្ចសន្យារបស់ទ្រង់នោះ ហើយទ្រង់នឹងតបស្នងដល់ពួកគេវិញចំពោះអ្វីដែលពួកគេបានសាង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់