សូរ៉ា 2 · ជូស 2
Al-Baqarah · 2:245
مَنْ ذَا الَّذِي يُقْرِضُ اللَّهَ قَرْضًا حَسَنًا فَيُضَاعِفَهُ لَهُ أَضْعَافًا كَثِيرَةً ۚ وَاللَّهُ يَقْبِضُ وَيَبْسُطُ وَإِلَيْهِ تُرْجَعُونَ
បុគ្គលណាដែលឱ្យអល់ឡោះខ្ចីនូវកម្ចីមួយដ៏ល្អប្រពៃ (បរិច្ចាគទ្រព្យសម្បត្ដិក្នុងមាគ៌ារបស់អល់ឡោះ)នោះ អល់ឡោះ នឹងបង្កើនវាសម្រាប់គេវិញដ៏ច្រើនលើសលប់ជាមិនខាន។ ហើយ អល់ឡោះជាអ្នកបន្ថយនិងបន្ថែម(លាភសក្ការៈ)។ ហើយពួកអ្នកនឹងត្រូវវិលត្រឡប់ទៅចំពោះទ្រង់តែមួយគត់។
តាហ្វសៀរ
ជនណាហើយដែលបានឲ្យអល់ឡោះខ្ចីនូវកម្ចីមួយដ៏ល្អប្រពៃ ដោយគេចំណាយទ្រព្យសម្បត្តិរបស់គេក្នុងមាគ៌ារបស់អល់ឡោះដោយការនៀត(ការប៉ង)មួយដ៏ល្អ និងមានចិត្តបរិសុទ្ធនោះ ទ្រង់នឹងតបស្នងដល់គេវិញនូវការតបស្នងមួយដ៏ច្រើនលើសលប់។ ហើយអល់ឡោះទ្រង់ត្បិតត្បៀតនូវលាភសក្ការៈ សុខភាព និងអ្វីផ្សេងៗទៀត ហើយទ្រង់បើកទូលាយក្នុងរឿងទាំងអស់នោះដោយគតិបណ្ឌិត និងភាពយុត្តិធម៌របស់ទ្រង់។ ចំពោះទ្រង់តែមួយគត់ដែលពួកអ្នកនឹងវិលត្រលប់ទៅកាន់នៅថ្ងៃបរលោក ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកវិញចំពោះអ្វីដែលពួកអ្នកបានសាង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល