សូរ៉ា 2 · ជូស 2
Al-Baqarah · 2:244
وَقَاتِلُوا فِي سَبِيلِ اللَّهِ وَاعْلَمُوا أَنَّ اللَّهَ سَمِيعٌ عَلِيمٌ
ហើយចូរពួកអ្នកធ្វើសង្គ្រាមក្នុងផ្លូវអល់ឡោះ ហើយ ត្រូវដឹងថាៈ ពិតប្រាកដណាស់ អល់ឡោះមហាឮ មហាដឹង។
តាហ្វសៀរ
ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ប្រយុទ្ធជាមួយសត្រូវរបស់អល់ឡោះដើម្បីជួយសាសនាដល់សាសនារបស់ទ្រង់ និងលើកតម្កើងបន្ទូលរបស់ទ្រង់ឲ្យខ្ពស់ឡើង។ ហើយពួកអ្នកត្រូវដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះឮបំផុតចំពោះពាក្យសម្ដីរបស់ពួកអ្នក ដឹងបំផុតចំពោះការនៀត(ការប៉ង) និងទង្វើរបស់ពួកអ្នក ហើយទ្រង់នឹងតបស្នងឱ្យពួកអ្នកវិញចំពោះអ្វីដែលពួកអ្នកបានសាង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល