សូរ៉ា 2 · ជូស 2

Al-Baqarah · 2:243

۞ أَلَمْ تَرَ إِلَى الَّذِينَ خَرَجُوا مِنْ دِيَارِهِمْ وَهُمْ أُلُوفٌ حَذَرَ الْمَوْتِ فَقَالَ لَهُمُ اللَّهُ مُوتُوا ثُمَّ أَحْيَاهُمْ ۚ إِنَّ اللَّهَ لَذُو فَضْلٍ عَلَى النَّاسِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَشْكُرُونَ

តើអ្នក(មូហាំម៉ាត់)មិនបានដឹងអំពីពួកដែលបានរត់ ចេញពីលំនៅដ្ឋានរបស់ពួកគេ(ដោយសារមានកាតព្វកិច្ចសង្គ្រាម ឬពេលមានជម្ងឺរាតត្បាត) ដោយពួកគេមានគ្នារាប់ពាន់នាក់បាន ភ័យខ្លាចពីសេចក្ដីស្លាប់ទេឬ? ហើយអល់ឡោះបានមានបន្ទូលទៅ កាន់ពួកគេថាៈ ចូរពួកអ្នកស្លាប់ចុះ។ ក្រោយមកអល់ឡោះបានធ្វើ ឱ្យពួកគេរស់ឡើងវិញ។ ពិតប្រាកដណាស់ អល់ឡោះមានក្ដីមេត្ដា ករុណាដល់មនុស្សលោក ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនមិនដឹង គុណឡើយ។

តាហ្វសៀរ

តើអ្នក(ឱព្យាការីមូហាំម៉ាត់)មិនទាន់ទទួលបានដំណឹងអំពីរឿងរ៉ាវរបស់ពួកដែលបានចាកចេញពីលំនៅដ្ឋានរបស់ពួកគេ ខណៈដែលពួកគេមានគ្នាច្រើនដោយភ័យខ្លាចពីសេចក្តីស្លាប់ ដោយសារមូលហេតុជំងឺរាតត្បាត ឬផ្សេងៗទៀតទេឬ? ហើយពួកគេទាំងនោះ គឺជាក្រុមមួយក្នុងចំណោមអម្បូរអ៊ីស្រាអែល។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់ពួកគេថា៖ ចូរពួកអ្នកស្លាប់ចុះ។ ពេលនោះ ពួកគេក៏បានស្លាប់។ បន្ទាប់មក ទ្រង់បានប្រោសពួកគេឱ្យរស់ឡើងវិញដើម្បីបញ្ជាក់ប្រាប់ពួកគេថា កិច្ចការទាំងអស់គឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់ទ្រង់ និងដើម្បីបញ្ជាក់ថា ពិតណាស់ ពួកគេគ្មានលទ្ធភាពលើខ្លួនឯងក្នុងការផ្តល់ផលប្រយោជន៍និងផ្តល់គ្រោះថ្នាក់ឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកដែលមានការប្រោសប្រទាន និងមានក្តីមេត្តាករុណាបំផុតចំពោះមនុស្សលោក។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនបានដឹងគុណអល់ឡោះចំពោះឧបការគុណទាំងឡាយរបស់ទ្រង់នោះទេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់