សូរ៉ា 2 · ជូស 2

Al-Baqarah · 2:233

۞ وَالْوَالِدَاتُ يُرْضِعْنَ أَوْلَادَهُنَّ حَوْلَيْنِ كَامِلَيْنِ ۖ لِمَنْ أَرَادَ أَنْ يُتِمَّ الرَّضَاعَةَ ۚ وَعَلَى الْمَوْلُودِ لَهُ رِزْقُهُنَّ وَكِسْوَتُهُنَّ بِالْمَعْرُوفِ ۚ لَا تُكَلَّفُ نَفْسٌ إِلَّا وُسْعَهَا ۚ لَا تُضَارَّ وَالِدَةٌ بِوَلَدِهَا وَلَا مَوْلُودٌ لَهُ بِوَلَدِهِ ۚ وَعَلَى الْوَارِثِ مِثْلُ ذَٰلِكَ ۗ فَإِنْ أَرَادَا فِصَالًا عَنْ تَرَاضٍ مِنْهُمَا وَتَشَاوُرٍ فَلَا جُنَاحَ عَلَيْهِمَا ۗ وَإِنْ أَرَدْتُمْ أَنْ تَسْتَرْضِعُوا أَوْلَادَكُمْ فَلَا جُنَاحَ عَلَيْكُمْ إِذَا سَلَّمْتُمْ مَا آتَيْتُمْ بِالْمَعْرُوفِ ۗ وَاتَّقُوا اللَّهَ وَاعْلَمُوا أَنَّ اللَّهَ بِمَا تَعْمَلُونَ بَصِيرٌ

ហើយម្ដាយទាំងឡាយគប្បីបំបៅកូនរបស់ខ្លួនក្នុងរយៈ ពេលពីរឆ្នាំពេញសម្រាប់អ្នកណា(ឪពុកម្ដាយ)ដែលចង់បំពេញការ បំបៅនេះ។ ហើយឪពុករបស់ទារកនោះតម្រូវឱ្យផ្ដល់ម្ហូបអាហារ និងសំលៀកបំពាក់ដល់ម្ដាយទារកតាមលទ្ធភាព។ អល់ឡោះមិន ដាក់បន្ទុកទៅលើនរណាម្នាក់ឱ្យហួសពីលទ្ធភាពរបស់គេឡើយ។ ចូរកុំឱ្យឪពុកម្ដាយយកកូនរបស់ខ្លួនធ្វើជាមធ្យោបាយដើម្បីធ្វើអំពើ មិនគប្បីទៅលើគ្នាទៅវិញទៅមកឱ្យសោះ។ ហើយចំពោះអ្នកដែល ទទួលកេរមរតក(ពីឪពុករបស់ទារក)ក៏ត្រូវទទួលបន្ទុកដូច្នោះដែរ។ ហើយប្រសិនបើឪពុកម្ដាយចង់ផ្ដាច់ការបំបៅដោះកូន(មុនគំរប់រយៈ ពេលពីរឆាំ្ន) ដោយមានការពិភាក្សានិងឯកភាពគ្នាពីពួកគេទាំងពីរ ហើយនោះ គឺគ្មានទោសពៃរ៍អ្វីចំពោះពួកគេទាំងពីរឡើយ។ តែ ប្រសិនបើពួកអ្នកចង់រកអ្នកបំបៅកូនរបស់ពួកអ្នក ក៏គ្មានទោសពៃរ៍ អ្វីដែរចំពោះពួកអ្នក កាលណាពួកអ្នកបានផ្ដល់កម្រៃដោយសមរម្យ នោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវដឹងថា ពិត ប្រាកដណាស់ អល់ឡោះមហាឃើញនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

តាហ្វសៀរ

ហើយមាតាទាំងឡាយគប្បីបំបៅកូនៗរបស់ពួកនាងរយៈពេលពីរឆ្នាំពេញ។ ការកំណត់(ឲ្យបំបៅកូន)រយៈពេលពីរឆ្នាំនេះ គឺសម្រាប់ជនណាដែលមានបំណងចង់បំពេញ(ឲ្យគ្រប់)នូវរយៈពេលនៃការបំបៅកូន។ ហើយចាំបាច់លើឪពុករបស់ទារក ត្រូវផ្គត់ផ្គង់ជីវភាពដល់ស្ត្រីជាម្តាយដែលបំបៅកូនដែលត្រូវបានលែងលះនោះ និងត្រូវផ្តល់សម្លៀកបំពាក់ដល់ពួកនាងទៅតាមលទ្ធភាពរបស់គេដោយសមរម្យដោយមិនខុសពីច្បាប់ឥស្លាម។ អល់ឡោះមិនដាក់បន្ទុកទៅលើនរណាម្នាក់ឲ្យហួសពីលទ្ធភាពនិងសមត្ថភាពរបស់គេនោះឡើយ។ ហើយចំពោះឪពុកឬម្តាយ(របស់ទារក)មិនត្រូវបានអនុញ្ញាតឱ្យយកកូនរបស់ខ្លួនធ្វើជាមធ្យោបាយដើម្បីធ្វើឲ្យប៉ះពាល់ដល់ភាគីម្ខាងទៀតឡើយ។ ហើយចំពោះអ្នកដែលទទួលមរតកពីឪពុកទារក នៅពេលគេបាត់បង់ឪពុកនោះ ក៏ត្រូវទទួលបន្ទុកដូចជាសិទ្ធិឪពុកទារកនោះដែរ។ ហើយប្រសិនបើឪពុកម្តាយចង់ផ្តាច់ដោះកូនមុនគម្រប់រយៈពេលពីរឆ្នាំនោះ ក៏គ្មានទោសពៃរ៍អ្វីឡើយទៅលើគេទាំងពីរក្នុងការធ្វើដូច្នោះក្រោយពីបានពិភាក្សាគ្នានិងយល់ព្រមជាមួយគ្នាដើម្បីរកដំណោះស្រាយជូនទារក។ ហើយប្រសិនបើពួកអ្នកចង់ស្វែងរកអ្នកបំបៅឲ្យកូនៗបស់ពួកអ្នកក្រៅពីម្តាយរបស់គេនោះ ក៏គ្មានទោសពៃរ៍អ្វីឡើយទៅលើពួកអ្នក ប្រសិនបើពួកអ្នកផ្តល់ប្រាក់ឈ្នួលដល់អ្នកដែលបំបៅ(មេដោះ)ឱ្យបានសមរម្យតាមការព្រមព្រៀងគ្នាដោយគ្មានខ្វះឬពន្យារពេលនោះ។ ហើយចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះជាម្ចាស់ ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់។ ហើយចូរពួកអ្នកដឹងថា ជាការពិតណាស់ អល់ឡោះទ្រង់ទតឃើញគ្រប់សកម្មភាពទាំងអស់របស់ពួកអ្នក។ ដូចនេះ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយចំពោះរឿងនោះ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះទង្វើទាំងឡាយដែលពួកអ្នកបានសាងពីមុនមក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់