សូរ៉ា 2 · ជូស 2

Al-Baqarah · 2:234

وَالَّذِينَ يُتَوَفَّوْنَ مِنْكُمْ وَيَذَرُونَ أَزْوَاجًا يَتَرَبَّصْنَ بِأَنْفُسِهِنَّ أَرْبَعَةَ أَشْهُرٍ وَعَشْرًا ۖ فَإِذَا بَلَغْنَ أَجَلَهُنَّ فَلَا جُنَاحَ عَلَيْكُمْ فِيمَا فَعَلْنَ فِي أَنْفُسِهِنَّ بِالْمَعْرُوفِ ۗ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ

ហើយអ្នកដែលទទួលមរណភាពក្នុងចំណោមពួកអ្នក ដោយពួកគេបន្សល់ទុកភរិយានោះ ពួកនាងត្រូវរង់ចាំរយៈពេល បួនខែដប់ថ្ងៃ។ ហើយនៅពេលដែលកាលកំណត់របស់ពួកនាងបាន ផុតហើយនោះ គឺគ្មានទោសពៃរ៍ចំពោះពួកអ្នក(អាណាព្យាបាល) ទេនូវអ្វីដែលពួកនាងធ្វើសម្រាប់ខ្លួននាងដោយស្របច្បាប់។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

តាហ្វសៀរ

ហើយអ្នកដែលបានស្លាប់(ស្វាមី) ដោយបានបន្សល់នូវភរិយាដែលមិនមានផ្ទៃពោះនោះ ចាំបាច់លើពួកនាងត្រូវតែរង់ចាំអ៊ិទហ្ទះរយៈពេលបួនខែដប់ថ្ងៃសិន។ ក្នុងកំឡុងពេលនេះ ពួកនាងត្រូវបានហាមឃាត់មិនឱ្យចេញពីផ្ទះស្វាមីរបស់ពួកនាង មិនឲ្យតុបតែងខ្លួន និងមិនឲ្យរៀបការនោះទេ។ តែប្រសិនបើផុតកំណត់រយៈពេលនេះហើយនោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នក(ឱអាណាព្យាបាលទាំងឡាយ)ក្នុងការដែលពួកនាងបានធ្វើចំពោះខ្លួនឯងអំពីប្រការដែលគេបានហាមឃាត់ទៅលើពួកនាងនៅក្នុងកំឡុងពេល(រង់ចាំអ៊ិទហ្ទះ)នោះ ដោយស្របទៅតាមច្បាប់សាសនានិងច្បាប់លោកិយ។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្តដោយគ្មានអ្វីមួយលាក់បាំងពីទ្រង់បានឡើយ ទាំងខាងក្នុង ទាំងខាងក្រៅនៃពួកអ្នក ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះអ្វីដែលពួកអ្នកបានសាង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់