សូរ៉ា 2 · ជូស 2

Al-Baqarah · 2:232

وَإِذَا طَلَّقْتُمُ النِّسَاءَ فَبَلَغْنَ أَجَلَهُنَّ فَلَا تَعْضُلُوهُنَّ أَنْ يَنْكِحْنَ أَزْوَاجَهُنَّ إِذَا تَرَاضَوْا بَيْنَهُمْ بِالْمَعْرُوفِ ۗ ذَٰلِكَ يُوعَظُ بِهِ مَنْ كَانَ مِنْكُمْ يُؤْمِنُ بِاللَّهِ وَالْيَوْمِ الْآخِرِ ۗ ذَٰلِكُمْ أَزْكَىٰ لَكُمْ وَأَطْهَرُ ۗ وَاللَّهُ يَعْلَمُ وَأَنْتُمْ لَا تَعْلَمُونَ

ហើយកាលណាពួកអ្នកបានលែងលះភរិយា(លើក ទីមួយ ឬលើកទីពីរ) ហើយផុតរយៈពេលកំណត់(អ៊ិទឌះ)របស់ពួក នាងនោះ ចូរពួកអ្នក(អាណាព្យាបាល)កុំរារាំងពួកនាងអំពីការរៀប អាពាហ៍ពិពាហ៍ជាមួយស្វាមីរបស់ពួកនាងសាជាថ្មីឱ្យសោះ ប្រសិន បើពួកគេបានព្រមព្រៀងគ្នាដោយគុណធម៌ហើយនោះ។ នេះជាការ ឱ្យដំបូន្មានដល់អ្នកដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោកក្នុង ចំណោមពួកអ្នក។ ទាំងនោះគឺជាការប្រសើរ និងស្អាតស្អំជាទីបំផុត សម្រាប់ពួកអ្នក។ ហើយអល់ឡោះដឹង តែពួកអ្នកមិនដឹងឡើយ។

តាហ្វសៀរ

ហើយបើកាលណាពួកអ្នកបានលែងលះភរិយារបស់ពួកអ្នកតិចជាងបីដង ហើយបានផុតកំណត់អ៊ិទហ្ទះ(រយៈពេលរង់ចាំ)របស់នាងហើយនោះ ចូរពួកអ្នក(ឱអាណាព្យាបាលទាំងឡាយ)កុំរារាំងពួកនាងមិនឲ្យវិលត្រលប់ទៅរួមរស់ជាមួយប្តីរបស់ពួកនាងដោយការរៀបការសារជាថ្មីនៅពេលពួកនាងចង់ធ្វើដូច្នោះ ហើយពួកនាងពេញចិត្តនឹងរួមរស់ជាមួយស្វាមីរបស់ពួកនាងវិញនោះឲ្យសោះ។ ច្បាប់ដែលហាមឃាត់មិនឱ្យរារាំងពួកនាង(ក្នុងការវិលត្រឡប់ទៅរកស្វាមីវិញ)នោះ គឺជាការដាស់រំលឹកដល់អ្នកដែលមានជំនឿនឹងអល់ឡោះនិងថ្ងៃបរលោក។ នោះគឺជាប្រការដែលល្អប្រសើរបំផុតសម្រាប់ពួកអ្នក និងជាការសម្អាតកិត្តិយសនិងទង្វើរបស់ពួកអ្នកពីប្រការកខ្វក់បានយ៉ាងល្អបំផុត។ ហើយអល់ឡោះជាម្ចាស់ទ្រង់ជ្រាបដឹងបំផុតពីធាតុពិតនៃកិច្ចការទាំងឡាយនិងលទ្ធផលចុងក្រោយរបស់វា ខណៈដែលពួកអ្នកមិនបានដឹងនូវរឿងទាំងនោះទាល់តែសោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់