សូរ៉ា 2 · ជូស 2

Al-Baqarah · 2:231

وَإِذَا طَلَّقْتُمُ النِّسَاءَ فَبَلَغْنَ أَجَلَهُنَّ فَأَمْسِكُوهُنَّ بِمَعْرُوفٍ أَوْ سَرِّحُوهُنَّ بِمَعْرُوفٍ ۚ وَلَا تُمْسِكُوهُنَّ ضِرَارًا لِتَعْتَدُوا ۚ وَمَنْ يَفْعَلْ ذَٰلِكَ فَقَدْ ظَلَمَ نَفْسَهُ ۚ وَلَا تَتَّخِذُوا آيَاتِ اللَّهِ هُزُوًا ۚ وَاذْكُرُوا نِعْمَتَ اللَّهِ عَلَيْكُمْ وَمَا أَنْزَلَ عَلَيْكُمْ مِنَ الْكِتَابِ وَالْحِكْمَةِ يَعِظُكُمْ بِهِ ۚ وَاتَّقُوا اللَّهَ وَاعْلَمُوا أَنَّ اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ

ហើយកាលណាពួកអ្នកបានលែងលះប្រពន្ធ ហើយជិត ផុតរយៈពេលកំណត់របស់ពួកនាង(អ៊ិទឌះ)ដូចេ្នះពួកអ្នកអាចរួម រស់ជាមួយពួកនាងវិញដោយគុណធម៌ ឬក៏លែងលះពួកនាងឱ្យដាច់ ស្រឡះតែម្ដងដោយគុណធម៌ដែរ។ ប៉ុន្ដែពួកអ្នកមិនត្រូវរួមរស់ជា មួយពួកនាងវិញក្នុងគោលបំណងអាក្រក់ដើម្បីធ្វើបាបដោយបំពាន នោះទេ។ ហើយបើអ្នកណាធ្វើបែបនោះ គេប្រាកដជាបានបំពាន លើខ្លួនឯង។ ហើយចូរពួកអ្នកកុំយកច្បាប់របស់អល់ឡោះធ្វើជា ការលេងសើចឱ្យសោះ។ តែពួកអ្នកត្រូវចងចាំនូវនៀកម៉ាត់របស់ អល់ឡោះដែលបានប្រទានឱ្យពួកអ្នក ព្រមទាំងអ្វីៗដែលទ្រង់បាន បញ្ចុះ ឱ្យពួកអ្នកក្នុងគម្ពីរ(គួរអាន)និងហ៊ិកម៉ះ(ស៊ុណ្ណះ) ដើម្បី អប់រំពួកអ្នក។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវដឹង ថា ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវរាល់អ្វីៗទាំងអស់។

តាហ្វសៀរ

ហើយបើកាលណាពួកអ្នកបានលែងលះភរិយារបស់ពួកអ្នក ហើយពួកនាងជិតផុតកំណត់អ៊ិទហ្ទះ(រយៈពេលរង់ចាំ)របស់ពួកនាងហើយនោះ គឺពួកអ្នកអាចវិលត្រលប់មករួមរស់ជាមួយនឹងពួកនាងវិញ ឬទុកបណ្តោយពួកនាង(ឲ្យផុតអ៊ិទហ្ទះ)ដោយសមរម្យ ដោយមិនវិលត្រលប់មករកពួកនាងវិញ រហូតផុតកំណត់អ៊ិទហ្ទះរបស់ពួកនាង។ ហើយពួកអ្នកមិនត្រូវវិលត្រលប់ទៅរួមរស់ជាមួយភរិយារបស់ពួកអ្នកវិញក្នុងគោលបំណង(អាក្រក់)ដើម្បីបំពានលើពួកនាងឬបង្កគ្រោះថ្នាក់ដល់ពួកនាងដូចជាពួកសម័យអវិជ្ជាបានធ្វើនោះឡើយ។ ជនណាដែលធ្វើបែបនេះក្នុងគោលបំណងបង្កគ្រោះថ្នាក់ដល់ពួកនាង ជាការពិតណាស់ គេបានបំពានលើខ្លួនឯងដោយការប្រព្រឹត្តទង្វើដែលនាំឲ្យទទួលបាបកម្ម និងទណ្ឌកម្មហើយ។ ហើយចូរពួកអ្នកកុំយកវាក្យខណ្ឌរបស់អល់ឡោះធ្វើជាកន្លែងចំអកឡកឡឺយតាមរយៈការលេងសើចនឹងវាឲ្យសោះ។ ហើយចូរពួកអ្នកចងចាំនូវឧបការគុណទាំងឡាយរបស់អល់ឡោះដែលទ្រង់បានប្រទានមកឱ្យពួកអ្នក ហើយឧបការគុណដែលធំធេងជាងគេនោះ គឺអ្វីដែលគេបានបញ្ចុះមកឱ្យពួកអ្នកអំពីគម្ពីរគួរអាននិងស៊ុណ្ណះ(មាគ៌ារបស់ព្យាការីមូហាំម៉ាត់)។ ទ្រង់បានរំលឹកពួកអ្នកតាមរយៈវាទាំងពីរនេះដើម្បីជាការជម្រុញ(លើការសាងអំពើល្អ) និងការព្រមាន(ពីទណ្ឌកម្ម)ដល់ពួកអ្នក។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដោយការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ហើយពួកអ្នកត្រូវដឹងថា ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាដឹងនូវរាល់អ្វីៗទាំងអស់។ ដូចនេះ គ្មានអ្វីមួយអាចលាក់បាំងនឹងទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងចំពោះពួកអ្នកវិញទៅតាមទង្វើដែលពួកអ្នកបានសាង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់