សូរ៉ា 2 · ជូស 2
Al-Baqarah · 2:230
فَإِنْ طَلَّقَهَا فَلَا تَحِلُّ لَهُ مِنْ بَعْدُ حَتَّىٰ تَنْكِحَ زَوْجًا غَيْرَهُ ۗ فَإِنْ طَلَّقَهَا فَلَا جُنَاحَ عَلَيْهِمَا أَنْ يَتَرَاجَعَا إِنْ ظَنَّا أَنْ يُقِيمَا حُدُودَ اللَّهِ ۗ وَتِلْكَ حُدُودُ اللَّهِ يُبَيِّنُهَا لِقَوْمٍ يَعْلَمُونَ
ហើយប្រសិនបើគេ(ប្ដី)បានលែងលះនាង(ជាលើក ទីបី) រួចនាងមិនមែនជាប្រពន្ធស្របច្បាប់សម្រាប់គេទៀតទេ ក្រោយពីនោះ លុះត្រាតែនាងរៀបអាពាហ៍ពិពាហ៍ជាមួយបុរស ផេ្សងសិន។ ហើយបើបុរសនោះ(ប្ដីថ្មី)បានលែងលះនាង គឺគ្មាន ទោសពៃរ៍អ្វីទេទៅលើពួកគេទាំងពីរ(នាងនិងប្ដីដើម)ក្នុងការវិល ត្រឡប់ទៅរកគ្នាវិញ(រៀបការសាជាថ្មី) ប្រសិនបើពួកគេទាំងពីរ គិតថា អាចអនុវត្ដច្បាប់អល់ឡោះបាននោះ។ ហើយទាំងនោះ គឺ ជាច្បាប់របស់អល់ឡោះដែលទ្រង់បញ្ជក់យ៉ាងច្បាស់សម្រាប់ក្រុម ដែលចេះដឹង។
តាហ្វសៀរ
ហើយប្រសិនបើស្វាមីរបស់នាងបានលែងលះនាងជាលើកទីបីហើយនោះ គឺគេមិនអនុញ្ញាតឲ្យរៀបការជាមួយនាងទៀតនោះទេ លុះត្រាតែនាងបានរៀបការជាមួយបុរសផ្សេងសិន ជាការរៀបការដែលត្រឹមត្រូវតាមច្បាប់ដោយមានចិត្តចង់រៀបការពិតមែន ពុំមែនគ្រាន់តែយកធ្វើជាគោលដើម្បីធ្វើជាដំណោះស្រាយ(រៀបការបែបឧបកិច្ច)នោះទេ ហើយនិងបានរួមភេទជាមួយគ្នានៅក្នុងការរៀបការនោះទៀត។ ហើយប្រសិនបើប្តីទីពីរ(ប្តីក្រោយ)របស់នាងបានលែងលះនាងឬបានបាត់បង់ជីវិតនោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះប្រពន្ធនិងប្តីដើមក្នុងការវិលត្រលប់មករួមរស់នឹងគ្នាវិញ ដោយត្រូវរៀបការនិងផ្តល់ខាន់ស្លាសារជាថ្មី ប្រសិនបើគេទាំងពីរគិតថា ពួកគេទាំងពីរអាចអនុវត្តច្បាប់បញ្ញត្តិដែលបានកំណត់លើគេទាំងពីរបាននោះ។ ហើយបណ្តាច្បាប់បញ្ញត្តិទាំងនោះ អល់ឡោះជាម្ចាស់បានបកស្រាយបញ្ជាក់វាដល់មនុស្សលោកដែលដឹងអំពីច្បាប់បញ្ញត្តិនិងព្រំដែនរបស់ទ្រង់ ពីព្រោះពួកគេ គឺជាអ្នកដែលទទួលបានអត្ថប្រយោជន៍ពីច្បាប់នោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល