សូរ៉ា 2 · ជូស 2

Al-Baqarah · 2:229

الطَّلَاقُ مَرَّتَانِ ۖ فَإِمْسَاكٌ بِمَعْرُوفٍ أَوْ تَسْرِيحٌ بِإِحْسَانٍ ۗ وَلَا يَحِلُّ لَكُمْ أَنْ تَأْخُذُوا مِمَّا آتَيْتُمُوهُنَّ شَيْئًا إِلَّا أَنْ يَخَافَا أَلَّا يُقِيمَا حُدُودَ اللَّهِ ۖ فَإِنْ خِفْتُمْ أَلَّا يُقِيمَا حُدُودَ اللَّهِ فَلَا جُنَاحَ عَلَيْهِمَا فِيمَا افْتَدَتْ بِهِ ۗ تِلْكَ حُدُودُ اللَّهِ فَلَا تَعْتَدُوهَا ۚ وَمَنْ يَتَعَدَّ حُدُودَ اللَّهِ فَأُولَٰئِكَ هُمُ الظَّالِمُونَ

ការលែងលះ(ដែលអាចវិលត្រលប់ទៅរួមរស់ជាមួយ ភរិយាវិញបាន)គឺមានចំនួនពីរដង។ ដូចេ្នះពួកអ្នកអាចរួមរស់ជា មួយភរិយាវិញ(ក្រោយពីការលែងលះនីមួយៗ)ក្នុងភាពប្រពៃ ឬ អាចលែងលះពួកនាងឱ្យដាច់ស្រឡះក្នុងភាពប្រពៃដែរ។ ហើយពួក អ្នកមិនអាចយកអ្វី(ប្រាក់ខាន់ស្លានិងទ្រព្យផេ្សងទៀត)ដែលពួក អ្នកបានផ្ដល់ឱ្យពួកនាងឡើយ លើកលែងតែពួកគេទាំងពីរបារម្ភខ្លាច (ការរួមរស់ជាមួយគ្នា)មិនអាចអនុវត្ដច្បាប់របស់អល់ឡោះបាន ប៉ុណ្ណោះ។ ដូចេ្នះ ប្រសិនបើពួកអ្នកបារម្ភខ្លាចពួកគេទាំងពីរមិនអាច អនុវត្ដច្បាប់របស់អល់ឡោះបាន គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះ ពួកគេទាំងពីរ បើនាងព្រមសង(ប្រាក់ខាន់ស្លា)វិញនោះ។ នោះគឺ ជាច្បាប់របស់អល់ឡោះ។ ដូចេ្នះចូរពួកអ្នកកុំបំពានលើវាឱ្យសោះ។ ហើយអ្នកណាដែលបំពានច្បាប់របស់អល់ឡោះ អ្នកទាំងនោះគឺជា ពួកល្មើស។

តាហ្វសៀរ

ការលែងលះដែលប្តីមានសិទ្ធិអាចវិលត្រលប់ទៅ(រួមរស់)នឹងប្រពន្ធវិញបាននោះ គឺមានចំនួនពីរដង ដោយគេលែងលះហើយវិលត្រលប់ទៅវិញ បន្ទាប់មក គេលែងលះទៀតហើយវិលត្រលប់ទៅវិញ។ បន្ទាប់មក ក្រោយពីការលែងលះចំនួនពីដងរួច ពួកគេទាំងពីរអាចរួមរស់ជាមួយគ្នាដោយល្អប្រពៃ ឬគេអាចលែងលះគ្នាជាលើកទីបី ជាមួយនឹងត្រូវធ្វើល្អចំពោះនាងនិងបំពេញនូវសិទ្ធិរបស់នាង។ ហើយគេមិនអនុញាតឱ្យពួកអ្នក(ឱស្វាមីទាំងឡាយ)យកខាន់ស្លាដែលពួកអ្នកបានប្រគល់ជូនភរិយារបស់ពួកអ្នកវិញនោះទេ លើកលែងតែក្នុងករណីដែលស្ត្រីជាភរិយាមិនពេញចិត្តស្វាមីរបស់ខ្លួន ដោយសារតែ(នាងមិនពេញចិត្ត)ចរិយាសម្បត្តិ ឬរូបសម្បត្តិ(របស់ស្វាមី)ប៉ុណ្ណោះ ហើយដោយសារតែមានករណីមិនពេញចិត្តបែបនេះ ប្តីប្រពន្ធទាំងពីរគិតថា គេទាំងពីរ(បារម្ភខ្លាច)មិនអាចបំពេញនូវសិទ្ធិទាំងឡាយដែលជាកាតព្វកិច្ចលើពួកគេទាំងពីរ(ចំពោះគ្នាទៅវិញទៅមក)។ ដូចនេះ(ក្នុងករណីនេះ) ចូរឲ្យពួកគេទាំងពីរបង្ហាញរឿងរបស់គេទាំងពីរប្រាប់ដល់អ្នកដែលជាប់សាច់ញាតិឬអ្នកដទៃទៀត។ ហើយប្រសិនបើអាណាព្យាបាល(របស់គេទាំងពីរ)បារម្ភខ្លាចគេទាំងពីរមិនអាចបំពេញនូវកាតព្វកិច្ចជាប្តីប្រពន្ធបានទេនោះ គឺគ្មានទោសពៃរ៍អ្វីឡើយទៅលើពួកគេទាំងពីរ ដោយភរិយាអាចដកខ្លួននាងចេញ(ពីចំណងអាពាហ៍ពិពាហ៍) ដោយប្រគល់ខាន់ស្លាទៅឲ្យស្វាមីរបស់នាងវិញ ជាថ្នូរនឹងការ(សុំ)លែងលះរបស់នាង។ បណ្តាច្បាប់បញ្ញត្តិទាំងនេះ គឺជាការញែកដាច់ស្រឡះរវាងប្រការដែលត្រូវបានអនុញ្ញាត(ប្រការហាឡាល់) និងប្រការដែលមិនត្រូវបានអនុញ្ញាត(ប្រការហារ៉ាំ)។ ដូចនេះ ចូរពួកអ្នកកុំបំពានចំពោះវាឱ្យសោះ។ ហើយបុគ្គលណាដែលបានបំពានលើព្រំដែន(ច្បាប់)របស់អល់ឡោះ រវាងប្រការដែលត្រូវបានអនុញ្ញាត និងប្រការដែលមិនត្រូវបានអនុញ្ញាតនោះ ជាការពិតណាស់ ពួកទាំងនោះហើយ គឺជាពួកដែលប្រព្រឹត្តអំពើអយុត្តិធម៌(បំពាន)លើខ្លួនឯង ដោយការបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងភាពអន្តរាយ និងធ្វើឲ្យខ្លួនទទួលនូវការក្រោធខឹងនិងទណ្ឌកម្មពីអល់ឡោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់