សូរ៉ា 2 · ជូស 2

Al-Baqarah · 2:225

لَا يُؤَاخِذُكُمُ اللَّهُ بِاللَّغْوِ فِي أَيْمَانِكُمْ وَلَٰكِنْ يُؤَاخِذُكُمْ بِمَا كَسَبَتْ قُلُوبُكُمْ ۗ وَاللَّهُ غَفُورٌ حَلِيمٌ

អល់ឡោះមិនយកទោសពៃរ៍ពួកអ្នកចំពោះការស្បថ ស្បែរបស់ពួកអ្នកដោយអចេតនានោះឡើយ ប៉ុន្ដែទ្រង់យកទោស ពៃរ៍ពួកអ្នកចំពោះអ្វីដែលបានកើតឡើងពីចិត្ដរបស់ពួកអ្នក។ ហើយ អល់ឡោះមហាអភ័យទោស មហាអត់ធ្មត់។

តាហ្វសៀរ

អល់ឡោះជាម្ចាស់មិនយកទោសពៃរ៍ពួកអ្នកចំពោះពាក្យសម្បថដែលអណ្តាតរបស់ពួកអ្នកគ្រលាស់ដោយអចេតនា ដូចជាពួកអ្នកពោលថា៖ “ទេ សូមស្បថនឹងអល់ឡោះចុះ” ឬ “ពិតមែនហើយ សូមស្បថនឹងអល់ឡោះចុះ” នោះទេ។ ដូចនេះ គឺគ្មានការពិន័យ(ជម្រុះសម្បថ) និងគ្មានការដាក់ទោសពួកអ្នកក្នុងរឿងនេះទេ ប៉ុន្តែទ្រង់យកទោសពៃរ៍ពួកអ្នកលើអ្វីដែលអ្នកមានចេតនាអំពីពាក្យសម្បថនោះ។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតនូវរាល់បាបកម្មទាំងឡាយរបស់ខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាទន់ភ្លន់បំផុត ដោយទ្រង់មិនប្រញាប់ប្រញាល់ដាក់ទោសពួកគេភ្លាមៗនោះទេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់