សូរ៉ា 2 · ជូស 2

Al-Baqarah · 2:226

لِلَّذِينَ يُؤْلُونَ مِنْ نِسَائِهِمْ تَرَبُّصُ أَرْبَعَةِ أَشْهُرٍ ۖ فَإِنْ فَاءُوا فَإِنَّ اللَّهَ غَفُورٌ رَحِيمٌ

ចំពោះពួកដែលស្បថថា នឹងមិនរួមរ័កជាមួយភរិយា របស់ពួកគេ គេអនុគ្រោះឱ្យរយៈពេលបួនខែ។ តែប្រសិនបើពួកគេ វិលត្រឡប់ទៅ(រួមរ័កជាមួយភរិយា)វិញ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

តាហ្វសៀរ

ចំពោះអ្នកដែលស្បថលើការបោះបង់ការរួមភេទជាមួយនឹងភរិយារបស់ខ្លួននោះ គឺត្រូវរង់ចាំមិនឲ្យលើសរយៈពេលបួនខែ ដោយរាប់ពីពេលដែលគេបានស្បថ ដែលវាត្រូវបានគេស្គាល់ថា “អ៊ីឡាក”(គឺការស្បថថា នឹងមិនរួមភេទជាមួយភរិយារបស់ខ្លួនក្នុងរយៈពេលកំណត់ណាមួយ)។ ដូចនេះ ប្រសិនបើពួកគេត្រឡប់ទៅរួមភេទជាមួយភរិយារបស់ពួកគេវិញក្រោយពីពួកគេបានស្បថថានឹងមិនរួមភេទ(ជាមួយភរិយារបស់ខ្លួន)ក្នុងរយៈពេលបួនខែឬតិចជាងនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតដល់ពួកគេចំពោះអ្វីដែលបានកើតឡើងអំពីពួកគេ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ ដោយទ្រង់បានដាក់ច្បាប់បញ្ញត្តិនៃការពិន័យ(ជម្រុះសម្បថ)ជាច្រកចេញដើម្បីចាកចេញពីសម្បថនេះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់