សូរ៉ា 2 · ជូស 2
Al-Baqarah · 2:224
وَلَا تَجْعَلُوا اللَّهَ عُرْضَةً لِأَيْمَانِكُمْ أَنْ تَبَرُّوا وَتَتَّقُوا وَتُصْلِحُوا بَيْنَ النَّاسِ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
ហើយចូរពួកអ្នកកុំយកការស្បថស្បែរបស់ពួកអ្នក ចំពោះអល់ឡោះធ្វើជារនាំងរារាំងក្នុងការសាងអំពើល្អ និងការ កោតខ្លាចទ្រង់ ហើយនិងការសម្រុះសម្រួលរវាងមនុស្សលោក ឱ្យសោះ។ ហើយអល់ឡោះមហាឮ មហាដឹង។
តាហ្វសៀរ
ចូរពួកអ្នកកុំយកការស្បថស្បែនឹងអល់ឡោះជាលេសដែលរារាំង(ពួកអ្នក)ពីការធ្វើអំពើល្អ ការគោរពកោតខ្លាច និងការផ្សះផ្សារវាងមនុស្សលោកឲ្យសោះ។ ផ្ទុយទៅវិញ ប្រសិនបើពួកអ្នកបានស្បថលើការបោះបង់អំពើល្អនោះ ចូរពួកអ្នកសាងអំពើល្អចុះ ហើយពួកអ្នកត្រូវជម្រុះសម្បថរបស់ពួកអ្នកវិញ(ដោយការពិន័យ)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាបំផុតឮនូវពាក្យសម្តីរបស់ពួកអ្នក មហាដឹងបំផុតចំពោះទង្វើទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងតបស្នងចំពោះពួកអ្នកវិញលើទង្វើដែលពួកអ្នកបានសាង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល