សូរ៉ា 2 · ជូស 2
Al-Baqarah · 2:223
نِسَاؤُكُمْ حَرْثٌ لَكُمْ فَأْتُوا حَرْثَكُمْ أَنَّىٰ شِئْتُمْ ۖ وَقَدِّمُوا لِأَنْفُسِكُمْ ۚ وَاتَّقُوا اللَّهَ وَاعْلَمُوا أَنَّكُمْ مُلَاقُوهُ ۗ وَبَشِّرِ الْمُؤْمِنِينَ
ភរិយារបស់ពួកអ្នក(ប្រៀបដូច)ជាថ្នាលសម្រាប់ពួក អ្នក ហេតុនេះពួកអ្នកទៅរកថ្នាលរបស់ពួកអ្នក(រួមរ័ក)តាមរបៀប ដែលពួកអ្នកចង់ចុះ។ ហើយចូរពួកអ្នកសាងអំពើល្អទុកសម្រាប់ ខ្លួនឯង។ ហើយពួកអ្នកត្រូវកោតខ្លាចអល់ឡោះ និងត្រូវដឹងថាៈ ពួកអ្នកពិតជានឹងជួបទ្រង់(នាថ្ងៃបរលោក)។ ហើយចូរអ្នក(មូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលមានជំនឿ។
តាហ្វសៀរ
ភរិយារបស់ពួកអ្នក គឺជាថ្នាលសម្រាប់ពួកអ្នកដែលពួកនាងផ្តល់កូនចៅដល់ពួកអ្នក ប្រៀបដូចជាដីដែលបញ្ចេញនូវផលានុផល(ដល់ពួកអ្នក)ដូចនោះដែរ។ ដូចនេះ ចូរពួកអ្នកមករកថ្នាលដំណាំ(ទ្វារមាស)តាមទិសណាមួយដែលពួកអ្នកចង់ និងតាមវិធីណាមួយដែលពួកអ្នកពេញចិត្តចុះ ប្រសិនបើ(ការរួមភេទនោះ)តាមទ្វារមាស។ ហើយចូរពួកអ្នកសាងអំពើល្អសម្រាប់ខ្លួនឯង ហើយដែលក្នុងនោះ គឺការរួមភេទជាមួយភរិយារបស់ខ្លួនក្នុងគោលបំណងបញ្ជិតខ្លួនទៅកាន់អល់ឡោះជាម្ចាស់ និងសង្ឃឹមទទួលបានកូនចៅដែលកតញ្ញូ។ ហើយចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះជាម្ចាស់ដោយការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងឱ្យឆ្ងាយពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់ ដែលក្នុងនោះ គឺអ្វីដែលគេបានដាក់បញ្ញត្តិចំពោះពួកអ្នកក្នុងបញ្ហាស្រ្តី។ ហើយពួកអ្នកត្រូវដឹងថា ជាការពិតណាស់ ពួកអ្នកនឹងជួបទ្រង់នៅថ្ងៃបរលោក ដោយពួកអ្នកនឹងឈរនៅចំពោះមុខទ្រង់ ហើយទ្រង់នឹងធ្វើការតបស្នងចំពោះទង្វើរបស់ពួកអ្នក(ដែលបានសាងនៅលើលោកិយ)។ ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយចំពោះពួកអ្នកមានជំនឿនូវដំណឺងដែលធ្វើឱ្យគេសប្បាយរីករាយនៅពេលបានជួបម្ចាស់របស់ពួកគេ ដូចជាការសើយសុខដ៏អមតៈ(នៅក្នុងឋានសួគ៌) និងការសម្លឹងមើលទៅកាន់ព្រះភ័ក្រដ៏ប្រពៃរបស់អល់ឡោះជាម្ចាស់ជាដើម។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល