សូរ៉ា 2 · ជូស 2
Al-Baqarah · 2:222
وَيَسْأَلُونَكَ عَنِ الْمَحِيضِ ۖ قُلْ هُوَ أَذًى فَاعْتَزِلُوا النِّسَاءَ فِي الْمَحِيضِ ۖ وَلَا تَقْرَبُوهُنَّ حَتَّىٰ يَطْهُرْنَ ۖ فَإِذَا تَطَهَّرْنَ فَأْتُوهُنَّ مِنْ حَيْثُ أَمَرَكُمُ اللَّهُ ۚ إِنَّ اللَّهَ يُحِبُّ التَّوَّابِينَ وَيُحِبُّ الْمُتَطَهِّرِينَ
ហើយពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីឈាមរដូវ។ ចូរអ្នកឆ្លើយថាៈ ឈាមរដូវនោះគឺវាកខ្វក់បំផុត។ ហេតុនេះ ចូរពួក អ្នកជៀសវាង(រួមរ័ក)ពីភរិយាក្នុងអំឡុងពេលដែលមានរដូវ ហើយ កុំទៅជិតពួកនាង(ដើម្បីរួមរ័ក) រហូតទាល់តែពួកនាងជ្រះស្អាត (អស់រដូវហើយងូតទឹកសំអាត)ខ្លួនប្រាណសិន។ បើកាលណាពួក នាងជ្រះស្អាតហើយនោះ ពួកអ្នកអាចរួមរក័ជាមួយពួកនាងនៅ ត្រង់កន្លែង(ប្រដាប់ភេទ)ដែលអល់ឡោះបានអនុញ្ញាតឱ្យពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែលសារភាពទោសកំហុស និងស្រឡាញ់បណ្ដាអ្នកដែលជ្រះស្អាត។
តាហ្វសៀរ
ហើយបណ្តាមិត្តភក្តិរបស់អ្នក(ឱព្យាការីមូហាំម៉ាត់) ពួកគេនឹងសួរអ្នកផងដែរអំពីឈាមរដូវ(វាជាឈាមធម្មជាតិដែលចេញពីស្បូនស្ត្រីក្នុងពេលវេលាជាក់លាក់)។ ចូរអ្នកឆ្លើយតបទៅកាន់ពួកគេវិញចុះថាៈ ឈាមរដូវ គឺផ្តល់គ្រោះថ្នាក់ទាំងចំពោះបុរសនិងចំពោះស្រ្តី។ ចូរពួកអ្នកជៀសវាងការរួមភេទជាមួយភរិយានៅពេលនាងមានរដូវ ហើយកុំទៅក្បែរពួកនាងដោយការរួមភេទ រហូតទាល់តែពួកនាងបានជ្រះស្អាតពីឈាមរដូវ ហើយពួកនាងបានជម្រះសម្អាតអំពីវា(ឈាមរដូវ)ដោយការងូតទឹកសិន។ ប្រសិនបើពួកនាងបានជ្រះស្អាតពីឈាមរដូវ ហើយពួកនាងបានជម្រះសម្អាតអំពីវា(ឈាមរដូវ)ដោយការងូតទឹកហើយនោះ គឺពួកអ្នកអាចរួមភេទជាមួយពួកនាងនៅត្រង់កន្លែងដែលគេបានអនុញ្ញាតដល់ពួកអ្នក(ពោលគឺតាមទ្វារមាស)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់បណ្តាអ្នកដែលតែងតែសារភាពកំហុសពីអំពើល្មើស និងបណ្តាអ្នកដែលតែងតែជម្រះសម្អាតពីភាពកខ្វក់ទាំងឡាយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល