សូរ៉ា 2 · ជូស 2

Al-Baqarah · 2:219

۞ يَسْأَلُونَكَ عَنِ الْخَمْرِ وَالْمَيْسِرِ ۖ قُلْ فِيهِمَا إِثْمٌ كَبِيرٌ وَمَنَافِعُ لِلنَّاسِ وَإِثْمُهُمَا أَكْبَرُ مِنْ نَفْعِهِمَا ۗ وَيَسْأَلُونَكَ مَاذَا يُنْفِقُونَ قُلِ الْعَفْوَ ۗ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمُ الْآيَاتِ لَعَلَّكُمْ تَتَفَكَّرُونَ

ពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីសុរា និងល្បែង ស៊ីសង។ ចូរអ្នកឆ្លើយថាៈ វាទាំងពីរនេះគឺមានបាបកម្មធំ តែក៏មាន ផលប្រយោជន៍ខ្លះដល់មនុស្សលោកដែរ។ ប៉ុន្ដែបាបកម្មរបស់វាទាំង ពីរគឺធ្ងន់ធ្ងរជាងគុណប្រយោជន៍របស់វាទាំងពីរទៅទៀត។ ហើយ ពួកគេនឹងសួរអ្នកទៀតថាៈ តើអ្វីខ្លះដែលពួកគេត្រូវបរិច្ចាគ? ចូរ អ្នកឆ្លើយថាៈ គឺទ្រព្យដែលលើសពីតំរូវការ។ ដូច្នោះដែរ អល់ឡោះ បញ្ជាក់យ៉ាងច្បាស់នូវច្បាប់ទាំងឡាយសម្រាប់ពួកអ្នកដើម្បីឱ្យពួក អ្នកគិតពិចារណា។

តាហ្វសៀរ

បណ្តាមិត្តភក្តិរបស់អ្នកនឹងសួរអ្នក(ឱព្យាការីមូហាំម៉ាត់)អំពីស្រា(គឺសំដៅរាល់ប្រការទាំងឡាយដែលគ្របដណ្តប់លើប្រាជ្ញាស្មារតី និងធ្វើឱ្យប្រាជ្ញាស្មារតីបាត់បង់) ដោយពួកគេសួរអ្នកអំពីច្បាប់នៃការផឹក ការលក់ និងការទិញស្រា? ហើយពួកគេក៏នឹងសួរអ្នកផងដែរអំពីការលេងល្បែងស៊ីសង (វាគឺជាការយកទ្រព្យសម្បត្តិតាមវិធីប្រកួតប្រជែងគ្នា ដែលក្នុងនោះមានការដាក់ប្រាក់ភ្នាល់រវាងភាគីពីរនៅក្នុងការប្រកួតប្រជែងគ្នា)។ ចូរអ្នកឆ្លើយតបទៅកាន់ពួកគេវិញចុះថាៈ ចំពោះស្រានិងល្បែងស៊ីសង វាទាំងពីរនេះគឺផ្តល់គ្រោះថ្នាក់និងភាពវិនាសអន្តរាយយ៉ាងច្រើនទាំងចំពោះសាសនានិងចំពោះជីវិតលោកិយដូចជា ធ្វើឲ្យបាត់បង់ស្មារតី បាត់បង់ទ្រព្យសម្បត្តិ ហើយធ្វើឱ្យធ្លាក់ចូលក្នុងភាពជាសត្រូវ និងការខឹងសម្បារគ្នា។ ហើយចំពោះប្រការទាំងពីរនេះ វាក៏មានផលប្រយោជន៍តិចតួចខ្លះដែរ ដូចជាទទួលបានផលចំណេញនៃទ្រព្យសម្បត្តិជាដើម ប៉ុន្តែផលប៉ះពាល់របស់វាទាំងពីរ ហើយនិងបាបកម្មដែលទទួលបានពីប្រការទាំងពីរនេះ គឺមានច្រើនជាងផលប្រយោជន៍ដែលទទួលបាន។ ហើយអ្វីក៏ដោយដែលគ្រោះថ្នាក់របស់វាច្រើនជាងផលប្រយោជន៍របស់វាបែបនេះ ពិតណាស់ ចំពោះអ្នកដែលមានប្រាជ្ញាគួរតែចៀសវាងពីវា។ ហើយនេះជាការបញ្ជាក់ពីអល់ឡោះ ដែលនៅក្នុងនោះ គឺជាសេចក្តីផ្តើមនៃការដាក់បម្រាមចំពោះស្រា។ ហើយបណ្តាមិត្តភក្តិរបស់អ្នក ពួកគេនឹងសួរអ្នក(ឱព្យាការីមូហាំម៉ាត់)ទៀតអំពីបរិមាណនៃទ្រព្យសម្បត្តិរបស់ពួកគេដែលត្រូវធ្វើការបរិច្ចាគដោយស្ម័គ្រចិត្តនិងផ្លូវសប្បុរស? ចូរអ្នកឆ្លើយតបទៅកាន់ពួកគេចុះថាៈ ចូរពួកអ្នកបរិច្ចាគទ្រព្យសម្បត្តិទាំងឡាយណាដែលលើសពីតម្រូវការរបស់ពួកអ្នកចុះ។ (ពិតប្រាកដណាស់ នេះគឺជាបទបញ្ជាដំបូងគេដែលអល់ឡោះបានដាក់បញ្ញត្តិ។ ក្រោយមក អល់ឡោះបានដាក់បទបញ្ញត្តិបន្ទាប់ពីនោះឲ្យធ្វើការបរិច្ចាគហ្សាកាត់ដែលជាកាតព្វកិច្ច(ពុំមែនជាការស្ម័គ្រចិត្តទៀតនោះទេ)ចំពោះទ្រព្យសម្បត្តិជាក់លាក់ និងក្នុងបរិមាណដែលត្រូវបានកំណត់ជាក់លាក់)។ ហើយដូចនឹងការបញ្ជាក់ដែលគ្មានភាពមន្ទិលសង្ស័យនៅក្នុងវានេះដែរ គឺអល់ឡោះជាម្ចាស់បានបញ្ជាក់ឲ្យពួកអ្នកបានដឹងពីបណ្តាច្បាប់បញ្ញត្តិរបស់ទ្រង់ សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

Al-Baqarah 2:219 · Tlawati