សូរ៉ា 2 · ជូស 2

Al-Baqarah · 2:218

إِنَّ الَّذِينَ آمَنُوا وَالَّذِينَ هَاجَرُوا وَجَاهَدُوا فِي سَبِيلِ اللَّهِ أُولَٰئِكَ يَرْجُونَ رَحْمَتَ اللَّهِ ۚ وَاللَّهُ غَفُورٌ رَحِيمٌ

ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបណ្ដា អ្នកដែលបានភៀសខ្លួន ព្រមទាំងបណ្ដាអ្នកដែលបានតស៊ូក្នុងមាគ៌ា របស់អល់ឡោះ ពួកទាំងនោះហើយដែលសង្ឃឹមនូវការអាណិត ស្រឡាញ់របស់អល់ឡោះ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

តាហ្វសៀរ

ជាការពិតណាស់ បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ និងបណ្តាអ្នកដែលបានបោះបង់ចោលមាតុភូមិរបស់ពួកគេ ដោយធ្វើចំណាកស្រុកទៅកាន់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយពួកគេបានតស៊ូប្រយុទ្ធ(ក្នុងមាគ៌ាអល់ឡោះ)ដើម្បីលើកតម្កើងពាក្យបន្ទូលរបស់អល់ឡោះឲ្យខ្ពង់ខ្ពស់នោះ អ្នកទាំងនោះហើយដែលមានសង្ឃឹមថានឹងបានស្ថិតនៅក្នុងក្តីមេត្តាករុណា និងការអភ័យទោសពីអល់ឡោះជាម្ចាស់នោះ។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតនូវរាល់បាបកម្មទាំងឡាយរបស់ខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់