សូរ៉ា 2 · ជូស 2
Al-Baqarah · 2:215
يَسْأَلُونَكَ مَاذَا يُنْفِقُونَ ۖ قُلْ مَا أَنْفَقْتُمْ مِنْ خَيْرٍ فَلِلْوَالِدَيْنِ وَالْأَقْرَبِينَ وَالْيَتَامَىٰ وَالْمَسَاكِينِ وَابْنِ السَّبِيلِ ۗ وَمَا تَفْعَلُوا مِنْ خَيْرٍ فَإِنَّ اللَّهَ بِهِ عَلِيمٌ
ពួកគេនឹងសួរអ្នក(មូហាំម៉ាត់)ថាៈ តើអ្វីខ្លះដែលពួកគេ ត្រូវបរិច្ចាគ? ចូរអ្នកឆ្លើយថាៈ អ្វីដែលពួកអ្នកបានបរិច្ចាគតាមផ្លូវ ល្អនោះ គឺសម្រាប់ឪពុកម្ដាយនិងញាតិសន្ដាន និងកូនកំព្រា និងអ្នក ក្រីក្រព្រមទាំងអ្នកដំណើរដែលដាច់ស្បៀង។ ហើយអ្វីដែលពួកអ្នក សាងអំពីប្រការល្អនោះ អល់ឡោះពិតជាដឹងបំផុតចំពោះវា។
តាហ្វសៀរ
មិត្តភក្តិរបស់អ្នក(ឱព្យាការីមូហាំម៉ាត់)នឹងសួរអ្នកថាៈ តើទ្រព្យសម្បត្តិដ៏សម្បូរបែបរបស់ពួកគេអ្វីខ្លះដែលត្រូវបរិច្ចាគ ហើយតើពួកគេត្រូវបរិច្ចាគទៅលើអ្វី? ចូរអ្នកឆ្លើយតបចំពោះពួកគេវិញចុះថាៈ អ្វីដែលពួកអ្នកបានបរិច្ចាគក្នុងផ្លូវល្អ(ដែលជារបស់ស្អាតស្អំដែលគេអនុញ្ញាត)នោះ គឺត្រូវផ្តល់ជូនទៅឪពុកម្តាយ និងញាតិសណ្តានស្របតាមតម្រូវការរបស់ពួកគេ និងបណ្តាអ្នកដែលមានតម្រូវការផ្សេងទៀតក្នុងចំណោមក្មេងកំព្រា អ្នកក្រីក្រដែលគ្មានទ្រព្យសម្បត្តិ និងអ្នកដំណើរដាច់ស្បៀង។ ហើយអ្វីដែលពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)បានសាងអំពីប្រការល្អនោះ ទោះបីតិចក្តីច្រើនក្តី ពិតណាស់អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតចំពោះវា។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកវិញចំពោះអ្វីដែលពួកអ្នកបានសាង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល