សូរ៉ា 2 · ជូស 2

Al-Baqarah · 2:216

كُتِبَ عَلَيْكُمُ الْقِتَالُ وَهُوَ كُرْهٌ لَكُمْ ۖ وَعَسَىٰ أَنْ تَكْرَهُوا شَيْئًا وَهُوَ خَيْرٌ لَكُمْ ۖ وَعَسَىٰ أَنْ تُحِبُّوا شَيْئًا وَهُوَ شَرٌّ لَكُمْ ۗ وَاللَّهُ يَعْلَمُ وَأَنْتُمْ لَا تَعْلَمُونَ

អល់ឡោះបានដាក់កាតព្វកិច្ចលើពួកអ្នកឱ្យធ្វើសង្គ្រាម ដោយវាជាប្រការដែលមិនពេញចិត្ដសម្រាប់ពួកអ្នក។ ហើយជួន កាលអ្វីដែលពួកអ្នកមិនពេញចិត្ដនោះ វាអាចជាប្រការល្អសម្រាប់ ពួកអ្នក ហើយអ្វីដែលពួកអ្នកចូលចិត្ដនោះ វាអាចជាប្រការអាក្រក់ សម្រាប់ពួកអ្នកទៅវិញទេ។ ហើយអល់ឡោះទេដែលដឹង តែពួក អ្នកមិនដឹងឡើយ។

តាហ្វសៀរ

គេបានដាក់កាតព្វកិច្ចលើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ឲ្យធ្វើសង្គ្រាមប្រយុទ្ធក្នុងមាគ៌ាអល់ឡោះ ដោយតាមធម្មតា វាជាប្រការដែលមិនត្រូវបានគេពេញចិត្តនោះទេ ដោយសារតែវាត្រូវពលីទាំងទ្រព្យសម្បត្តិទាំងជីវិតនោះ។ តែជួនកាលអ្វីៗដែលពួកអ្នកមិនពេញចិត្តនោះ ជាក់ស្តែងវាជាប្រការល្អនិងផ្តល់ផលប្រយោជន៍ដល់ពួកអ្នកទៅវិញទេ ដូចជាការធ្វើសង្គ្រាមក្នុងមាគ៌ាអល់ឡោះជាដើម ដែលផលបុណ្យដ៏ធំធេង(ដែលទទួលបាន)នោះគឺ ការទទួលជ័យជម្នះទៅលើពួកសត្រូវនិងលើកតម្កើងពាក្យបន្ទូលរបស់អល់ឡោះឲ្យខ្ពស់ឡើង។ ហើយជួនកាលទៀត អ្វីៗដែលពួកអ្នកពេញចិត្តនោះ វាអាចជាប្រការអាក្រក់និងជាភាពអន្តរាយសម្រាប់ពួកអ្នកទៅវិញ ដូចជាការគេចវេសមិនចូលរួមប្រយុទ្ធក្នុងសង្គ្រាមជាដើម ពីព្រោះទង្វើនោះ គឺជាអំពើក្បត់ និងធ្វើឲ្យសត្រូវអាចត្រួតត្រាលើបាន។ ហើយអល់ឡោះមហាដឹងរឿងគ្រប់យ៉ាងទាំងអស់ ទាំងប្រការល្អនិងប្រការអាក្រក់ ខណៈដែលពួកអ្នកមិនដឹងរឿងទាំងនោះសោះឡើយ។ ដូចនេះ ចូរពួកអ្នកទទួលយកនូវបទបញ្ជារបស់ទ្រង់ ដោយសារតែវា គឺ(សុទ្ធតែ)ជារឿងល្អសម្រាប់ពួកអ្នក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់